Update ! ឃាត់ខ្លួនកំពូលស្រីជើងខ្លាំងអុកឡុកសង្គមដែលគុកដាក់មិនដែលជាប់យូរ
ស្ត្រីអ្នកលេងអាងកាប់ចាក់បាញ់បោះបើកឡានបុករាស្ត្រស្លូតត្រង់ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការជាបន្តបន្ទាប់ តែគុកដាក់នាងមិនសូវជាប់ទេ គឺរបូតចេញក្រៅគុករហូត ។
ស្ត្រីរូបនេះមានឈ្មោះ កែវ រតនៈ ហៅហ្គេច ធ្លាប់ដកកាំភ្លើងបាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលម្ដង និង បើកឡានបុកពលរដ្ឋម្ដង និង មានរឿងជាច្រើនទៀតស្ទើររាប់មិនអស់ ។ មានពេលខ្លះសម្ដេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសបញ្ជាអោសមត្ថកិច្ចចាប់នាងហ្គេចដាក់គុកទៀតផង ។ ប៉ុន្តែជាប់គុកមិនបានប៉ុន្មានផងក៏របូតចេញមកវិញ ប្រព្រឹត្តអំពើអាក្រក់ដដែល ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៦ មេសា ឆ្នាំ ២០១៨ នាង កែវ រតនៈ ហៅ ហ្គេច បានយកសាំងពីរកានចាក់ដុតរោងចក្រកែឆ្នែគ្រឿងសង្ហារឹមមួយកន្លែងស្ថិតនៅស្រុកអង្គស្នួល ខេត្ត កណ្ដាល ហើយបើកឡានគេចខ្លួន ។ ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួនបាននៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក មុននេះ ហើយបាននាំទៅសួរចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
យើងរង់ចាំមើលលើកនេះតើមានមន្ត្រីខួរឆ្កែណាខ្លះអើតក្បាលអន្តរាគមន៍ស្ត្រីជើងខ្លាំងរូបនេះ ។










Post a Comment