Header Ads

រកយូរហើយ៖ វិធីធ្វើ​ «ជ្រក់ខ្ទឹម​» ដោយ​ខ្លួន​ឯង​ តាម​បែប​ខ្មែរ​យើង (វីដេអូ)



ថ្ងៃនេះ តាមរយៈទំព័រយូធូបរបស់ Konkat នាវាសូមណែនាំលោកអ្នកនូវវិធីធ្វើជ្រក់ខ្ទឹមឆ្ងាញ់ពិសារដោយខ្លួនឯង មិនចាំបាច់ចំណាយប្រាក់ទិញគេ ព្រោះគ្រឿងផ្សំផ្សេងៗសុទ្ធតែងាយរក អាយធ្វើជាទីបំផុត។ មុខម្ហូប «ជ្រក់ខ្ទឹម» នេះគេតែងប្រើប្រាស់សម្រាប់ជាគ្រឿងផ្សំទៅលើអាហារសំរន់មួយចំនួនដូចជា ទាប់នឹងប្រហិតចៀន, បាយឆា, គុយទាវ រឺមីជាដើម ហើយគេអាចរកបាននៅគ្រប់ទីកន្លែង និងនៅតាមភោជនីយដ្ឋាននានា។
លោកអ្នកក៏អាចរកទិញតាមផ្សារបានផងដែរ ប៉ុន្តែមិនគួរទេ ព្រោះថ្ងៃនេះយើងនឹងធ្វើវា សូមស្វែងយលពីគ្រឿងផ្សំ..៖
គ្រឿងផ្សំ.. (សម្រាប់មួយកូនក្រឡ)៖
  • មើមខ្ទឹមស បកអោយស្អាត ចំនួនប្រាំទៅដប់ដុំ
  • ស្កសចំនួន៦ស្លាបព្រាកាហ្វេ
  • អំបិលមួយស្លាបព្រាកាហ្វេ
  • ទឹកកន្លះក្រឡដែលបំរុងធ្វើ
  • ទឹកម្ទេស រឺគ្រឿងផ្សំពីម្ទេស រឺម្ទេសបុកដោយដៃ
  • ទឹកក្រូចឆ្មា មួយរឺពីរពែង
វិធីធ្វើ… (សូមទស្សនាវីដែអូខាងក្រោម..)..៖

ប្រភព៖https://rosemag.net/1843

No comments