បែកធ្លាយវីដេអូដ៏គួរឲ្យរន្ធត់មួយខ្សែ អ្នកយាមគុកកូរ៉េខាងជើង ធ្វើទារុណកម្ម អ្នកទោសស្រីម្នាក់ យ៉ាងព្រៃផ្សៃបំផុត
តាមរយះវីដេអូឃ្លីបដែលបានបង្ហោះចែកចាយយ៉ាងព្រោងព្រាយលើបណ្តាញទំនាក់ទំនងហេកប៊ុក
ដែលបង្ហាញពីការធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃបំផុតទៅលើអ្នកទោសស្រីម្នាក់។
តាមរយះវីដេអូនេះបានធ្វើអោយអ្នកលេងហ្វេកប៊ុកផ្ទុះកំហឹងយ៉ាងខ្លំាងចំពោះអំពើយ៉ាងព្រៃផ្សៃនេះ។
វីដេអូនេះត្រូវគេថតតាំងពីឆ្នាំ២០១២ អ្នកយាមគុកកូរ៉េខាងជើង បានព្យាយាមសួរចល្លើយទៅលើអ្នកទោសស្រី
សូមមើលវីដេអូខាងក្រោម៖
រន្ធត់ណាស់…! អ្នកយាមគុកម្នាក់ ប្រាប់ពីអាថ៌កំបាំងរបស់កូរ៉េខាងជើង
យោងតាមសារព័ត៌មាន Mail Online ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧
បានឲ្យដឹងថា រយៈពេលប៉ុន្មាន សប្តាហ៍ក្រោយមក អ្នកយាមនិងអ្នកទោស
ត្រូវបានបញ្ជាឱ្យ ប្រមូលផ្តុំជាគូៗ ដោយឡែកចំពោះ សាកសពរបស់ពួកគេ
ត្រូវបានគេវាយដំ បន្ថែមទៀតជាការ ដាក់ទោសបន្ថែម និងត្រូវបាន
គេអូសត្រឡប់មកវិញ នៅពីក្រោយរបងលួសបន្លា ក្រោយការរត់គេចនោះ ។
ពួកគេត្រូវបានគេចាប់បាន នៅក្នុងប្រទេសចិន និងបានវិលត្រឡប់
មកក្នុងរបបឃោរឃៅនេះ ។
អ្នកយាមគុកម្នាក់ឈ្មោះ Lim Hye-jin បាននិយាយប្រាប់សារព័ត៍មាន Mail online
ថានៅក្នុងគុកមរណៈ ដែលមានអ្នកទោស ប្រមាណ ២០០.០០០នាក់ ក្នុងប្រទេសកូរ៉េខាងជើង
នៅតែមានការភ័យខា្លច ពីការចងចាំរឿងរ៉ាវ របស់បងប្អូនពីរនាក់ ដែលបានព្យាយាម
រត់គេចខ្លួន ដើម្បីគេចផុតពីជំរំ ឃុំឃាំងដ៏ធំមួយ នៅលើភ្នំក្នុងប្រទេស
កុម្មុយនីស្តមួយ ។ គ្រួសារដែលសមាជិក ចំនួនប្រាំពីរនាក់
ត្រូវបានសម្លាប់នៅនឹងកន្លែង ក្នុងការសងសឹក ចំពោះការរត់គេចនេះ
ជាមួយគ្នានេះដែរ អ្នកទោសផ្សេងក៏ត្រូវ គេដាក់ទណ្ឌកម្មបន្ថែម
សម្រាប់ការរត់ចេញ នេះផងដែរ ។
នាងបានរៀបរាប់ទៀតថា មួយថ្ងៃៗនាងមិនអាច បរិភោគអាហារបានឡើយ ព្រោះក្នុងរយៈពេល
០៧ឆ្នាំ ដែលបានធ្វើការក្នុង គុកមរណៈ នាងបានឃើញ ឧប្បត្តិហេតុគួរខ្លាច
ខ្លោចផ្សារជាច្រើន រួមបញ្ចូលទាំងការ សម្លាប់ជារៀងរាល់ថ្ងៃ,
ការធ្វើទារុណកម្ម និងការរំលោភ អ្នកទោសនយោបាយ ដែលគេបានប្រកាសថា
ជាសត្រូវរបស់រដ្ឋ ៕
គួរបញ្ជាក់ថាកងការពារស្រ្តីរូបនេះ បាននិយាយទៀតថា “បងប្អូនប្រុសពីរនាក់
ត្រូវបានកាត់ក្បាល នៅនឹងមុខមនុស្សម្នា ទាំងអស់គ្នា ហើយថា
«ទាហានបានហៅអ្នករាល់គ្នា ឲ្យមកមើលដើម្បី ជាការព្រមាន កុំរត់គេចទៀត ។
បន្ទាប់មកអ្នកទោស ផ្សេងទៀត បានគប់ដុំថ្មទៅលើ សាកសពទាំងនោះ» ។
Post a Comment