ស៊ែរ បណ្តេញ ស៊យ បន្ថែមលាភសំណាង ជូត ឆ្លូវ ម្សាញ់ មមី រកា កុរ ! សូម ស៊ែរ(បួងសួង) ភ្លាមៗ ដើម្បីទទួលលាភថ្មី…
ការស៊ែរ = ការបួងសួង ដើម្បីបណ្តេញចេញឲ្យអស់នូវស៊យ បញ្ហា ក៏ដូចជាទុក្ខលំបាកផ្សេងៗ ដែលលោកអ្នកកំពុងតែជួបប្រទះនៅពេលនេះ ហើយនាំមកវិញនូវ លាភសំណាង ទ្រព្យសម្បត្តិ លុយកាក់ ព្រមទាំងសុភមង្គលគ្រួសារផងដែរ ។ ដូចនេះ ដោយយោងតាមហោរាសាស្រ្ត សុរិយាគតិចិន ដែលបានចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា លោកអ្នកដែលកើតឆ្នាំ ជូត ឆ្លូវ ម្សាញ់ មមី រកា កុរ ត្រូវ ស៊ែរ(បួងសួង) ចេញភ្លាមៗនៅពេលនេះ ដើម្បីតំឡើងនូវអានុភាព នៃលាភសំណាងរបស់លោកអ្នកបន្ថែមទៀត ព្រមទាំងជៀសឲ្យផុត ពីគ្រោះចង្រៃផងទាំងពួងបានផងដែរ។
សាធុ សាធុ សាធុ សូមឲ្យគ្រោះ ក្លាយជាលាភ / ទុក្ខសោកផងទាំងពួង រលាយអស់ ប្តូរជាទ្រព្យសំណាង ហូរចូលហូរហៀរ និងប៉ងប្រាថ្នាអ្វី នឹងបានសំរេច ដូចក្តីបំណង។
យ៉ាងណាម៉ិញ គេហទំព័រ អង្គរស៊ែរ ដត់ អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក សំរេចនូវក្តីបំណងរបស់ខ្លួន ហើយជួបតែលាភសំណាង និងមានតែសុភមង្គលជារៀងរហូត។
ឆ្នាំ ជូត (ពង្សទេព្តាប្រុស ធាតុទឹក)
- ម៉ោងគួរប្រយ័ត្ន (៩យប់ ដល់ ១១យប់)
- កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅឃុំខ្លួន នឹងលំបាកជានិច្ច
- ចំណុចខ្សោយ : ធ្វើល្អដាក់គេតែងទទួលបានផលអាក្រក់តបមកវិញ, ឆាប់ភ័យខ្លាច, ជឿជាក់លើគេខ្លាំងពេក, សម្បូរទុក្ខព្រួយ, និង ចង់គេចវេះពីការពិត
- ការប្រកបការងារអ្វីក៏ដោយ គឺលោកអ្នក តែងជួបនូវបញ្ហាបន្ដិចបន្ដួចចូលមកយាយី នាំជួបការលំបាកពិបាកនឹងដោះស្រាយ ។ ម្សាងទៀត សម្រាប់អ្នកប្រកប របររកស៊ីជួញដូរវិញ លោកអ្នកជួប រឿងខ្វាយខ្វល់ និងឈឺក្បាសលច្រើន ព្រោះតែការធ្ ជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ តែងមានរឿងរកាំចិត្ដច្រើន ។ ចំពេោះការធ្វើដំណើរទីជិតឆ្ងាយ ចូរប្រយ័ត្នក្រុម មនុស្សបៀតបៀនយាយីដោយប្រការ ណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមាន ការរកាំចិត្ដនិងពាក់មុខយក្សដាក់គ្នាមិន តិចដែរទេ ៕
ឆ្នាំ ឆ្លូវ (ធាតុដី ពង្សមនុស្សប្រុស)
- ម៉ោងគួរប្រយ័ត្ន (៨យប់ ដល់ ១០យប់)
- គោត្រូវមន្តអាគមគេ មិនល្អឡើយ ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ នឹងត្រូវទទួលសេចក្ដីលំបាកជានិច្ច
- ចំណុចខ្សោយ : ឆេវឆាវ, មិនងាយសម្របជាមួយអ្នកដទៃ, និងមិនសូវសេពគប់មិត្តភក្តិនោះទេ
- ដួងរាសីគាប់ប្រសើរបន្តិចវិញ តែយ៉ាងណារាល់ការប្រកបកិច្ចការអ្វីលោកអ្នកគួរប្រយ័ត្នប្រយែង ពិសេសការងារណាដែលមិនច្បាស់លាស់ សូមកុំប្រថុយប្រថានឲ្យសោះ ប្រយ័ត្នផ្ទុះជារឿងរាវបែកជាអូរហូរជាស្ទឹង។ ម្សាងទៀត សម្រាប់អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនវិញ មានការប្រទាំងប្រទើស ជាមួយមិត្តភក្តិ បន្តិចបន្តួច ហើយចូរប្រយ័ត្នកើតជម្លោះវិវាទ។ ចំពោះ អ្នកប្រកបរបររកស៊ីជួញដូរវិញ កុំសំលឹងលាភធំដុំ ភ្លេចលាភតូចតាច ព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រី ចូរកុំយកភាពមានះចង់ចាញ់ឈ្នះគ្នាច្រើនដាក់ខ្លួន ប្រយ័ត្នកកើតមានជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំ ម្សាញ់ (ធាតុភ្លើង ពង្សមនុស្សប្រុស)
- ម៉ោងគួរប្រយ័ត្ន (៧យប់ ដល់ ៩យប់)
- ពស់រត់ចេញពីភ្លើង ចុះទៅក្នុងទឹក ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ តែនឿយហត់ជានិច្ច រកបាន ទុកមិនគង់
- ចំណុចខ្សោយ : ដឹងរឿងរ៉ាវគ្រប់យ៉ាងច្រើនពេក, មិនងាយអត់ឱនឲ្យអ្នកដទៃ និងពូកែខាងគិតតែពីរឿងអាក្រក់បំផុតជាមុន
- លោកអ្នកជួបរឿងនឿយណាយ និងតប់ប្រម៉ល់ច្រើន ម្ល៉ោះហើយប្រយ័ត្នកំហុសការងារ ដែលអាចពីតូចតាច ឈានទៅដល់ធំដុំ។ ចំពោះស្ត្រីចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយ ព្រោះតែមាត់ឥតគម្រប ជាមួយមនុស្សនៅក្បែរខ្លួន។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរ លាភតូចធំ ពុំសូវមានសំបូរទេ ព្រោះបើមិនបោលហួស ក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួន បន្តិចទើបប្រសើរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រទាំងប្រទើសនិងប្រឆាំងគ្នាមិនតិចដែរនោះឡើយ៕
- ម៉ោងគួរប្រយ័ត្ន (៩យប់ ដល់ ១២យប់)
- សេះទ័លច្រក ធាតុភ្លើងគុប ច្រើនតែចិត្ត អ្នកលេង ខុសព្រោះតែមាត់
- ចំណុចខ្សោយ : និយាយច្រើនមិនចេះលាក់លៀម, សន្យាច្រើនជាងអនុវត្តន៍ជាក់ស្តែង, ឈ្លើយនិង ឆេវឆាវ
- ដំណើរជីវិតរបស់លោកអ្នកឃើញថា ជួបបញ្ហាលើកំណាត់ផ្លូវរដិបរដុបបន្ដិច ដូចនេះទោះធ្វើអ្វីក៏តែងជួបបញ្ហាមិនល្អ យាយីផងដែរ ។ បើជាអ្នកប្រកបរបររក ស៊ីជួញដូរក្នុងថ្ងៃនេះវិញ ពុំសូវកាក់កប ទេ គឺលាភហេងច្រើនបោលហួសឬ ហោះរំលងជានិច្ច ។ ចំពោះ ការធ្វើដំណើរទី ជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសា គេព្រោះច្រើនយកគុណប្ដូរទោសមក វិញ។ រីឯបញ្ហាស្នេហាប្រុសស្រីជួប រឿងរ៉ាវប្រទាំងប្រទើសនិងចាប់កំហុស គ្នាច្រើន ៕
ឆ្នាំ រកា (ធាតុដែក ពង្សយក្សប្រុស)
- ម៉ោងគួរប្រយ័ត្ន (១០យប់ ដល់ ១២យប់)
- មាន់សាមញ្ញជនចឹញ្ចឹម រកស៊ីលំបាកណាស់ ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ
- ចំណុចខ្សោយ : ប្រច័ណ្ឌ, ពិបាកទុកចិត្ត, លាក់លៀម, ចូលចិត្តបង្កហិង្សា និង ពូកែរិះគន់គេ
- លោកអ្នកធ្វើអ្វីក៏ដោយ តែងតែមានការ ត្រិះរិះគិតនិងមើលវែងឆ្ងាយទើបបញ្ហា មិនល្អណាមួយឈានចូលក្បែរកើត។ ក្រៅពីនេះលោកអ្នកត្រូវរក្សាភាព ស្ងប់ស្ងាត់ធ្វើមិនដឹងមិនឮចំពោះបញ្ហា ខ្លះទើបមិនមានបញ្ហាឈានចូលកើត។ ដោយឡែក អ្នកប្រកបរបររកស៊ីជួញ ដូរវិញមិនត្រូវយកភាពច្រណែន ឈ្នានីស ដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើត ឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ ថែម។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើស គ្នាច្រើន ៕
ឆ្នាំ កុរ (ធាតុទឹក ពង្សមនុស្សស្រី)
- ម៉ោងគួរប្រយ័ត្ន (៨យប់ ដល់ ១១យប់)
- ជ្រូកគេសំលាប់យកសាច់ស៊ី នឹងត្រូវទទួលសេចក្ដីទុក្ខព្រួយជានិច្ច
- ចំណុចខ្សោយ : រួញរា, គុំកួន, ឫស្យា, គេចវេះពីការប្រឈមមុខគ្នា និង ពូកែតូចចិត្តខ្លួនឯង
- លោកអ្នកជួបរឿងនឿយណាយនិងតប់ប្រម៉ល់ច្រើនម្ល៉ោះហើយប្រយ័ត្នកំហុសការងារដែលអាចពីតូចតាចឈានទៅដល់ធំដុំ។ចំពោះស្ត្រីចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែមាត់ ឥតគម្របជាមួយមនុស្សនៅក្បែរខ្លួន។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រទាំងប្រទើសនិងប្រឆាំងគ្នាមិនតិចដែរនោះឡើយ៕
សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
ប្រភព : ហោរាសាស្រ្តសុរិយគតិ (ឆុត ១០០%)និងAngkorshares.Asia
Post a Comment