គ្មានលទ្ធភាពជួយជាថវិកា (ខ្ញុំក្រដែរ) បានត្រឹមផ្សាយតាម Facebook ក្រែងលោមានសប្បុរសជន ជួយលោកយាយទៅចុះ
" ដូនចាស់រស់នៅតែលតោលយកមេឃជាជម្រក ដល់កន្លែងណាដេកកន្លែងហ្នឹង មានកូនជញ្ជីងមួយចិញ្ជឹមជីវិតដោយវេទនា "
លោកយាយចំណាស់ម្នាក់នេះ ខ្ញុំបានជួបគាត់ជាញឹកញយ តាមផ្លូវជិតផ្ទះ យប់មិញខ្ញុំបានជិះម៉ូតូទៅរកញ៉ាំអី ម៉ោងប្រហែលជា 10យប់ បានប្រទះឃើញគាត់ជាលើកទី3 ក្នុងសភាពខ្សោយខ្សត់ អត់មានកកម្លាំងកំហែង ដើរសឹងតែដួលទៅលើធរណី ..... ខ្ញុំបានសួរទៅលោកយាយថា " តើលោកយាយថ្ងៃនេះរកបានប៉ុន្មាន ? " ក្នុងទឹកមុខក្រៀមក្រំ គាត់បានឆ្លើយទាំងសំឡេងខ្សាវៗថា " យាយរកលុយមិនបានទេចៅ ថ្ងៃនេះភ្លៀងរហូត អត់មានអ្នកដើរផ្សារ (ជាប្រចាំគាត់នៅផ្សារបឹងកេងកង (ម្ដុំលក់សាច់ និង បន្លែ ) " ឃើញសភាពគាត់បែបនេះខ្ញុំបាន លូកហោប៉ៅមានលុយតែ 1ម៉ឺនរៀលប៉ុណ្ណោះ ជូនគាត់ ហើយបានសួរថា " តើយាយមានកូនចៅដែរឬទេ ? " គាត់ឆ្លើយទាំងទឹកភ្នែករលីងរលោងថា " យាយរស់នៅតែម្នាក់ឯង មានតែកូនជញ្ជីងនេះមួយសម្រាប់រស់ " ដោយយប់ណាស់ទៅហើយខ្ញុំបានសួរបន្តក្នុងបំណងចង់ជូនគាត់ទៅផ្ទះរបស់គាត់វិញ ខ្ញុំសួរទៅទៀតថា តើផ្ទះយាយនៅម្ដុំណា ចាំខ្ញុំជូនទៅ ! គាត់ឆ្លើយថា " យាយអត់មានទីជម្រកពិតប្រាកដទេ យប់ត្រង់ណា សុំតែរានមុខផ្ទះគេ(ក្នុងផ្សាអង្គអេង)ស្នាក់ប៉ុណ្ណោះ ! " ខ្ញុំពិតជាខ្លោចចិត្តមែនតែន ចង់ជួយគាត់ តែពុំមានលទ្ធភាពឡើយ បានត្រឹមអួលដើមកនិយាយមិនចេញ អាណិតលោកយាយជាពន់ពេក ក្រោមមេឃតែមួយហេតុអ្វីវាសនាខុសគ្នា ......
ជាចុងក្រោយខ្ញុំសូមសំណូមពរដល់អ្នកលេង FACEBOOK ជួយ share ឬ ផ្សាយ រឿងនេះឱ្យបានច្រើន ក្រែងមានអ្នកមាននិស្ស័យ អ្នកមានទ្រព្យ លោក ឧកញ៉ា លោកជំទាវ ណាមួយ មានចិត្តសណ្ដោស អាចជួយឱ្យជីវិតគាត់បានល្អជាងពេលនេះ ដើម្បីកំដរជីវិតចុងក្រោយរបស់លោកយាយផង ....៕
ប្រភព៖ អាហ៊ា សង្ហា
Post a Comment