ភ្ញាក់ផ្អើល! បុគ្គលិកទូរទស្សន៍ PNN ប្រហែល២០០នាក់ បានដើរចេញ នឹង១០០នាក់ទៀតបន្តលាឈប់ពីរការងារ ដោយសារអ្នកគ្រប់គ្រងជនជាតិថៃម្នាក់ (សូមអាន)
មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយសារអ្នកធ្វើការផ្នែកសោតទស្សន៍ក្នុងស្រុកថា មានបុគ្គលិកប្រហែល២០០នាក់ បានដើរចេញពីទូរទស្សន៍កំពុងល្បីល្បាញក្នុងស្រុកមួយឈ្មោះ PNN ដែលការចាកចេញយ៉ាងគំហុកនេះ ដោយសារតែពួកគេមិនពេញចិត្តនឹងអ្នកគ្រប់គ្រងផលិតកម្មវិធីជាជនជាតិថៃ ឈ្មោះ Kansee Paokamhaeng ហៅ Khun Third ។
ប្រភពបានឱ្យដឹងថា កាលដំបូងឡើយ មុននិងក្រោយពេលចាប់ផ្តើមដំណើរការផ្សាយរបស់ទូរទស្សន៍ PNN មានអ្នកដឹកនាំ, អ្នកផលិតកម្មវិធី, ផលិតកររបស់ផលិតកម្ម, អ្នកយកព័ត៌មាន, អ្នកកាន់កាមេរ៉ា, អ្នកបច្ចេកទេសសំឡេងជាច្រើននាក់ ដែលបានសម្រេចចិត្តចាកចេញពីទ្រនំចាស់ ឬបោះបង់ចោលស្ថានីយទូរទស្សន៍នានា ហើយចូលទៅធ្វើការងារឱ្យ PNN បង្កើតថ្មី ។
ចំពោះមូលហេតុដែលពួកគេចោលទ្រនំចាស់ស្រវាបង្គងថ្មីនោះ គឺដោយសារពួកគេគិតថា មានប្រាក់ខែច្រើន ហើយកន្លែងទំនើប និងមានបរិយាកាសការងារល្អ និយាយឱ្យខ្លី គឺ PNN “ជាទីទឹកត្រជាក់ដែលកូរឱ្យត្រីផ្តុំ” ។
ប៉ុន្តែពេលថ្មីៗនេះ បែរជាលេចឮថា មានបុគ្គលិកចាកចេញពី PNN រហូតដល់២០០នាក់ទៅវិញ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់អ្នកដែលបម្រើការផ្នែកសោតទស្សន៍នៅប្រទេសកម្ពុជា ដែលកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លានាពេលនេះ។
ប្រភពជាច្រើនពីបុគ្គលិកដែលបានបោះបង់ការងារនៅទូរទស្សន៍ PNN បានបង្ហើបឱ្យដឹងថា ការលាឈប់ដោយគ្មានស្តាយស្រណោះរបស់ពួកគេ ដោយសារតែមិនអាចទទួលយក និងមិនអាចទ្រាំទ្របាន នូវទង្វើប្រមាថមាក់ងាយពីសំណាក់ជនជាតិថៃម្នាក់ ដែលជាអ្នកចាត់ការទូទៅ នៅប៉ុស្តិ៍ទូរទស្សន៍ PNN មកលើពួកគេ ។
បុគ្គលិកដែលបានបោះបង់ការងារ និយាយថា ស្រីជនជាតិ សៀមម្នាក់ ដែលមានតួនាទីត្រឹមតែជាប្រធានគ្រប់គ្រងឈ្មោះ Kansee Paokamhaeng ជារឿយៗតែងតែបញ្ចោញអាកប្បកិរិយាច្រងេង ច្រងាងច្រឡោងខាមប្រើសម្តីត្រគោះបោះបោក គ្មានសីលធម៌គំរោះគំរើយមកលើផលិតករខ្មែរ បុគ្គលិកខ្មែរគ្រប់កម្មវិធីផ្សាយនានា។
ស្រីជនជាតិថៃនោះតែងតែបញ្ចោញឬកពាច្រឡោងខាមនៅមុខមហាជន ជាពិសេសនៅចំពោះមុខតារាកិត្តិយស និងនៅមុខអ្នកឧបត្ថម្ភកម្មវិធី ធ្វើហាក់ដូចជាផលិតករខ្មែរគ្មានសមត្ថភាពដឹកនាំ ល្ងង់ខ្លៅ មានតែពួកគេទើបចេះ…។
ជាពិសេសឱ្យតែមានកម្មវិធីបុណ្យជាតិខ្មែរ បុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះមហាក្សត្រខ្មែរ ឬកម្មវិធីដែលជាប្រពៃណីជាតិផ្សេងៗ ដែលតម្រូវឱ្យមានការតុបតែងឆាកឱ្យមានលក្ខណៈសមស្របទៅតាមប្រពៃណីខ្មែរ គឺស្រីជនជាតិថៃ Kansee Paokamhaeng ធ្វើការជំទាស់មិនឱ្យយើងធ្វើអ្វីដែលទាក់ទងនឹងប្រពៃណីខ្មែរយើងឡើយ។
សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍ PNN ដែលដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៥ ដោយមានបុគ្គលិកប្រមាណ៣០០នាក់ តែពេលបច្ចុប្បន្ននៅសល់បុគ្គលិកតែជាង១០០នាក់ប៉ុណ្ណោះ ហើយក៏នៅមានដាក់ពាក្យឈប់បន្តទៀត ដោយសារតែមិនអាចទ្រាំទ្រជាមួយការប្រើសម្តី និងអាកប្បកិរិយាច្រឡោងខាមរបស់ជនជាតិថៃ ឈ្មោះ Kansee paokamhaeng ដែលពេលខ្លះបានស្រែកឡូឡាផ្អើលមនុស្សពេញ Studio តែម្តង។
លោកឧកញ៉ាលី ឆូកឆៃ ដែលជាអគ្គនាយករបស់ទូរទស្សន៍ PNN កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា បានប្រកែកចំពោះដំណឹង អំពីរឿងរ៉ាវដែលកំពុងតែល្បីថា មានបុគ្គលិក២០០នាក់ បានដើរចេញពីប៉ុស្តិ៍ PNN ព្រោះតែមិនអាចទ្រាំទ្រការប្រមាថ និងមើលងាយពីស្រីជនជាតិថៃ ឈ្មោះ Kansee Paokamhaeng ។
ប៉ុន្តែលោកឧកញ៉ាឆូកឆៃ ដែលជាកូនប្រុសរបស់លោកឧកញ៉ាលី យ៉ុងផាត់ ថាលោកនឹងតាមដានចំពោះរឿងដែលលេចឮខាងលើនេះ ។ លោកឧកញ៉ាលី ឆូកឆៃ បានសង្កត់ថា «អូ! អត់មានទេ អត់មានអីចឹងទេ! គាត់ (Kansee Paokamhaeng) ជាអ្នកគ្រប់គ្រងការផលិត ។ ខ្ញុំអត់ដែលឮគេនិយាយប្រាប់ខ្ញុំថា មានបុគ្គលិកឈប់ច្រើនទេ អត់ទេ! ។ ចាំខ្ញុំតាមដានរឿងនេះសិន» ។
ដោយឡែកអ្នកគ្រប់គ្រងការផលិតកម្មវិធីរបស់ PNN នាង Kansee Paokamhaeng មិនមានលេខទូរស័ព្ទដើម្បីទាក់ទងបានឡើយ ។ អ្នកសារព័ត៌មានរង់ចាំការបកស្រាយរបស់ Kansee Paokamhaeng បំភ្លឺលើរឿងចោទប្រកាន់ខាងលើនេះ ៕
ប្រភព៖http://khnewstoday.info/archives/3661

Post a Comment