ដីនៅលើកោះរុងត្រូវបានទិញលក់យ៉ាងអនាធិប្បតេយ្យពីសំណាក់...
ដីនៅលើកោះរុងត្រូវបានទិញលក់យ៉ាងអនាធិប្បតេយ្យពីសំណាក់ឈ្មួញមានអំណាចនិង
សហការពីមន្រ្តីគ្រាប់គ្រងកោះរុង តាំងពីមេភូមិ ចៅសង្កាត់ ចៅសង្កាត់រងទី១និងទី២ និង ប្រធានអន្តរវិស័យគ្រប់គ្រងកោះរុង ដែលបណ្តាលអោយមានការកាប់រៀនព្រៃយ៉ាងអនាធិប្បតេយ្យ ពួកមានលុយមានអំណាចទាំងនេះបានជួលកម្មករ កាប់រានព្រៃនិងរំលោភយកដីឆ្នេរ ហើយធ្វើផ្ទះតូចៗ ជួលកម្មករពីខាងក្រៅមកយាម ដើម្បីប្រើរូបភាពថាជាពលរដ្ឋក្រីក្រម្ចាស់ដីម្ចាស់ស្រុក ដោយមានកំលាំងចាំជួយកាងពីក្រោយ។ សកម្មភាពទាំងនេះវាផ្ទុយទាំងស្រុងពីប្រសាសន៌និងការអះអាងរបស់លោកអភិបាលខេត្ត ព្រះសីហនុ យន្ត មីន ទាំងស្រុងដែលព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអ្នកជាប់ពាក់ព័ន្ធ សកម្មភាពទិញលក់និងចូលទៅកាប់ទន្ទ្រានដីព្រៃថ្មីៗនឹងត្រូវប្រឈមការផ្តន្ទាទោសជាប់គុកច្រវ៉ាក់។ជាងនេះ លោកប្រកាសមិនទទួលស្គាល់ ចំពោះសកម្មភាពទិញលក់ដីព្រៃ ដែលជនអនាធិបតេយ្យ ឃុបឃិតកាប់រាន ដីព្រៃរដ្ឋហាមឃាត់ ខុសច្បាប់ នៅលើសង្កាត់កោះរ៉ុងនោះទេ។
តើលោកអភិបាលខេត្តពិតជាមិនបានជ្រាបរឿងកើតឡើយទាំងនេះឬយ៉ាងណា?
ខាងក្រោមនេះសូមបង្ហាញឯកសារទិញលក់ដីនៅកោះរុងនេះខ្លះៗ ដែលមានម្ចាស់ជាមេគយ និងអ្នកមានខ្សែធំៗជាច្រើនទៀត
សូមមើលរូបភាពខាងក្រោម៖
ប្រភព៖Trey Sre - ត្រីស្រែ
Post a Comment