Header Ads

ពុកជប់គុក ម៉ែរខូចចិត្តស្ទើឆ្កួត ប៉ន្តែ ៥ឆ្នាំក្រោយមានរឿងអស្ចារ្យមួួយកើតឡើង...



កាលពី ១៥ឆ្នំាមុន គ្រួសាររបស់ខ្ញំុរស់នៅ ក្នុងខេត្តមួួយនៃ​ប្រទេសចិន​ម៉ែពុកជាប្រជាកសិកររស់​នៅរាល់ថ្ងៃពឹងផ្អែកលើការធ្វើស្រែ និងដំាដំណាំ។
ទោះជាយ៉ាងណាក៏ដោយក៏ពួកយើងរស់នៅដោយមាន សេចក្តីសុខ សុភមង្គលព្រោះពុករបស់
ខ្ញំុជាអ្នកមានទំនួលខុសត្រូវខ្ពស់។

 ប៉ន្តែថ្ងៃមួួយគ្រួសាររបស់ខ្ញុំ ធ្លាក់ក្នុងសភាពយ៉ាប់យ៉ាន់ណាស់ព្រោះ ពុករបស់ខ្ញុំ​បានជាប់គុកដោយសារមានទំនាស់ដីធ្លីជាមួួយអ្នកធំ​ [ដីនោះជាដីរបស់គ្រួសាររបស់ខ្ញំុ ប៉ុន្តែមានអ្នកធំមានអំណាចបានរឹបអូសយកដីដែលជាកម្មសិទ្ធរបស់គ្រួសារខ្ញំុ​ធ្វើជាកម្មសិទ្ធិផ្ទាល់​ខ្លួន ប៉ន្តែពុករបស់ខ្ញំុមិនព្រមទេក៏បានដាក់ពាក្យប្តឹងទៅកាន់តុលាការ ក្រោយពេលជំុនំុជំនេះក្តី ដោយសារពួកគេមានខ្នងធំ មានអំណាចទើបសំរេចក្តីអោយពុករបស់ខ្ញំុចាញ់ ហើយចោទ​ប្រកាន់ពុករបស់ខ្ញំុជាអ្នកក្លាយបន្លំឯកសារ ទើបសារក្រមចេញមកបានសំរេចឃំុខ្លួន ពុករយះពេល​ពីរឆ្នំា និងពិន័យប្រាក់ 500000 យ៉ាន់។

"
រូបតំណាង
ក្រោយចេញសារដីការម្តាយរបស់ខ្ញំុខូចចិត្តរហូតដល់ថ្នាក់បាត់បង់ស្មារតី គាត់លែងដឹងអីទំាងអស់ គ្រាន់តែនិយាយនិងទន្ទិញចំាមាត់ថា៖អយុតិធម៏ណាស់ ដោះលែងប្តីខ្ញំុវីញមក.........!!!!!
ពេលនេះស្ថានភាពគ្រួសារខ្ញំុហាក់ដូចជាខ្មៅងងឹត ព្រោះគ្មានអ្នកជាទទួលបន្ទុក
ក្នុងការរកប្រាក់សំរាប់បង្គត់បង្គង់គ្រួសារ។ខ្ញំុក៏សំរេចចិត្តបង់បោះកាលសិក្សាត្រឹមថ្នាក់ទី៩ ហើយ
ខ្ញំុបានរកបានការងារមួួយកម្មករសំនង់។ ម្យ៉ាងទៀតផ្ទះនឹងដីត្រូវគេរឺបអូស ខ្ញំុ និងម្តាយត្រូវសំរេច
ចិត្តចាកចេញ ពីទីកន្លែងដែលឆ្លាប់មានសុភមង្គល និងភាពសប្បាយ។

 រូបតំណាង

ឆ្នំាកន្លងផុតទៅឪពុករបស់ខ្ញុំបានត្រូវគេដោះលែង ជាថ្ងៃដែលខ្ញំុសន្ទឹងរង់ចំា ពុកបានចេញពីគុក
ដោយសភាពទ្រុតទ្រោម ប៉ន្តែមើលទៅគាត់ហាក់ដូចជាមានអាម្មារណ៏មិនសប្បាយចិត្ត។ថ្ងៃនោះ
ដែលពុកបានសួរម៉ែទៅណាទើបមិនមកទទួលពុក ខ្ញុំបានប្រាប់ថាម៉ែមានបព្ហាាផ្លូវចិត្ត ដូចន្នេះ
ខ្ញុំបានអោយប្អូនជួយមើល ពេលលឺដូចន្នេះ ពុករន្ធត់ក្នុងចិត្ត ហើយហូតទឹកដោយមិនដឹងខ្លួន។
ខ្ញុំបាននំាពុកទៅកន្លែងដែលពួកយើងរស់នៅរាល់ថ្ងៃគឺនៅជើងភ្នំ។

៥ឆ្នំាកន្លងផុត មានបុរសចំឡែកម្នាក់បានដើរសំដៅរកពុកខ្ញុំ ខណះពេលពុកកំពុងធ្វើស្រែ ហើយ
បានសួរថា ៖សូមទោសបង ហេតុអ្វីបានជាបងមកនៅកន្លែងនេះ ពុកមិនបានឆ្លើយតបទេ
បុរសនោះបានត្រលប់ទៅវិញ ថ្ងៃស្អែកគាត់មកទៀតហើយសួរសំនួរដដែរពុកខ្ញុំគាត់មិនចង់និយា
យទេព្រោះជារឿងមួយដែលដធ្វើគ្រួសាររបស់ខ្ញុំមានសភាពដូចនេះ។ បន្ទាប់មកពុកបានរៀបរាប់
ប្រាប់ការពិតដ៏បុរសចំឡែកនោះ ក្រោយដឹងការពិតបុរសនោះក៏វិលត្រលប់ទៅបាត់។

ក្រោយពេលបុរសនោះទៅវិញ រឿងដែលចំឡែករឿងក្តីរបស់គ្រួសាររបស់ខ្ញុំត្រូវការសាររឿយឡើង
វិញ បានផ្តល់ក្តីសង្ឃឹមដ៏គ្រួសាររបស់ខ្ញំុ។បន្ទាប់ពីសាររឿយមកឃើញមានរឿង
មិនប្រក្រតីដោយមានជាច្រើន ដោយមន្រ្តីមួួយចំនួនឃប់ខិបជាមួួយអ្នកមានអំណាចគៀបសីុ
គ្រួសារខ្ញំុ ទើបសំរេចអោយគ្រួសាររបស់ខ្ញំុឈ្នះក្តីវីញ។ហើយមន្ត្រីដែលបានប្រព្រឹត្តខុសត្រូវ
មានទោស និងអ្នកមានអំណាចត្រូវអប់អូសយកទ្រព្យសម្បត្តិព្រោះជាប់​ប្រព្រឹត្តបទ​ល្មើស​ជាច្រើន។ក្រោយទទួលបានដំណឺងដ៏រីករាយនេះ ពុកបានប្រាប់ម៉ែ ថាអូន
យើងបានត្រលប់ទៅផ្ទះដែលមានសេចក្តីសុខយើងវីញហើយ ពេលនោះម៉ាក់ហាក់ដូច​ជាមានសភា​ពល្អប្រសើរឡើងវីញ។ពូកយើងបានរស់នៅយ៉ាងមានសេចក្តីសុខដូចមុន។

បន្ទាប់ពីបានអានអត្តបទនេះបងប្អូនប្រិយមិត្តគិតយ៉ាងម៉េចដែរ?

អត្តន័យអប់រំ៖

-  អំពើរល្អអាចយកឈ្នះអំពើរអាក្រក់ទោះបីជាប្រើរយះពេលយូរយ៉ាងណាក៏ដោយ។
-  សូមអ្នកមានអំណាចរកសីុអុីរកក៏រកទៅ កំុអោយប៉ះពាល់អ្នកក្រ
- យុត្តិធម៏នៅតែមានសំរាប់អ្នកត្រឹមត្រូវ អ្នកប្រព្រឹត្តខុសត្រូវមានទោស តាមច្បាប់របស់ប្រទេស។

សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។










No comments