Header Ads

ស្រ្តីមាន៤ ពួក ដែលបងប្អូនគួរយល់ដឹង! ទើបមើលមិនខុស 




១- ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​រូប​អាក្រក់​ខ្មៅ មិន​គួរ​មើល​ទាំង​ជា​អ្នក​ក្រ​ខ្សត់​ខ្សោយ​ទ្រព្យ​សម្បត្តិ ហើយ​ជា​អ្នក​មាន​ស័ក្តិ​ទាប គឺ​ជា​អ្នក​មិន​មាន​យស​ស័ក្ដិ​ព្រោះ​ហេតុ​ដូច្នេះ ជា​អ្នក​មាន​សេចក្ដី​ក្រោធ​ច្រើន ជា​អ្នក​មិន​បរិច្ចាគ​ទាន ជា​អ្នក​មាន​ចិត្ត​ច្រណែន។

២- ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​រូប​អាក្រក់​មិន​គួរ​មើល តែ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​ជា​អ្នក​មាន​ស័ក្ដិ​ខ្ពស់ (​គឺ​មាន​ទាំង​យស​មាន​ទាំង​ស័ក្ដិ​) ព្រោះ​ហេតុ​នេះ​ឯង ទាំង​នេះ​គឺ​ជា​អ្នក​មាន​សេចក្ដី​ក្រោធ​ច្រើន​ជា​អ្នក​បរិច្ចាគ​ទាន ជា​មនុស្ស​មិន​មាន​ចិត្ត​ច្រណែន។


៣- ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​រូប​ស្អាត​គួរ​មើល​ គួរ​សរសើរ​គួរ​ប្រកប​មាន​សណ្ឋាន​រូប​រាង និង​ពណ៌​សម្បុរ​ស្រស់​ស្អាត តែ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ខ្សត់​ខ្សោយ​ជា​អ្នក​មាន​ស័ក្ដិ​ទាប (​គឺ​មិន​មាន​យស​មិន​មាន​ស័ក្ដិ) ដូច​នេះ ព្រោះ​ហេតុ​ទាំង​នេះ គឺ​ជា​អ្នក​មិន​មាន​សេចក្ដី​ក្រោធ ជា​អ្នក​កំណាញ់​មិន​បរិច្ចាគ​ទាន ទាំង​ជា​អ្នក​មាន​ចិត្ត​ច្រណែន។


៤- ស្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​រូប​ស្អាត​គួរ​មើល គួរ​សរសើរដែល​ប្រកប​ដោយ​ទ្រង់​ទ្រាយ និង​ពណ៌​សម្បុរ​ស្រស់​ស្អាត ទាំង​ជា​អ្នក​មាន​ធនធាន​ទ្រព្យ​សម្បត្តិ​ច្រើន ទាំង​ជា​អ្នក​មាន​ស័ក្ដិ​ខ្ពស់ (​មាន​ទាំង​យស​មាន​ទាំង​ស័ក្ខ) ដូច​នេះ​ព្រោះ​ហេតុ​ទាំង​នេះ គឺ​ជា​អ្នក​មិន​មាន​សេចក្ដី​ក្រោធ ជា​អ្នក​បរិច្ចាគ​ទាន ជា​អ្នក​មិន​មាន​ចិត្ត​ច្រណែន។


ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​

អានលម្អិត | read more >>> http://www.5000-years.org/en/read/1637#ixzz4mbT5gfKa

No comments