Header Ads

បុរសក្រីក្រម្នាក់ខឹងគេមើលងាយថាក្រ ខំប្រឹងចំណាយពេលវេលាពេញមួយជីវិត គិតតែពីខំរកលុយ មួយថ្ងៃៗប្រឹងប្រែងរហូត លុះដល់ពេលវេលាចុងក្រោយនៃជីវិត ទើបដឹងថា……



បុរសម្នាក់បានកើតក្នុងត្រកូលអ្នកក្រ ដែលមានជីវភាពខ្សត់ខ្សោយរកព្រឹកខ្វះល្ងាច។ ដោយមានការប្រមាថមាក់ងាយពីសំណាក់អ្នកជុំវិញខ្លួនពេក បុរសម្នាក់នោះក៏បានសម្រេចចិត្តចេញទៅធ្វើការឆ្ងាយពីផ្ទះ ដើម្បីរកចំណូលជួយគ្រួសារ។ ពីមួយថ្ងៃទៅមួយថ្ងៃគាត់ខិតខំធ្វើការខ្លាំងណាស់ រហូតដល់បោះបង់អ្វីៗចោលទាំងអស់ ពោលគឺគាត់គិតតែពីរកលុយតែប៉ុណ្ណោះ ព្រោះគាត់បានដាក់កំហិតលើខ្លួនឯងថា “ត្រូវតែក្លាយជាអ្នកមានឲ្យបាន” ដើម្បីគេចផុតពីពាក្យមាក់ងាយពីមនុស្សជុំវិញខ្លួន។ ថ្ងៃ សប្ដាហ៍ ខែ ឆ្នាំកន្លងផុតទៅ គាត់បានក្លាយជាអ្នកមានដូចបំណងមែន។ តែការគិតរបស់គាត់គឺខុសហើយ ព្រោះគាត់បានបោះបង់អ្វីៗទាំងអស់ ដោយយកតែពេលវេលារកលុយតែប៉ុណ្ណោះ។



មិនបានប៉ុន្មានគាត់ក៏ឈីស្លាប់ បន្ទាប់មកអ្នកយកព្រលឹងបានមកយកគាត់។ ពេលដែលគាត់ស្លាប់ភ្លាមគាត់ពុំទាន់ដឹងឡើយ រហូតដល់ព្រឹលឹងរបស់គាត់បានជួបជាមួយនឹងអ្នកយកព្រលឹង។ គ្រានោះបានធ្វើឲ្យគាត់គិតថាពេលវេលាពិតជាដើរលឿនមែន។ ដោយហេតុគាត់មានរឿងមិនទាន់សម្រេចជាច្រើន គាត់ក៏សម្រេចចិត្តយកមាសប្រាក់ដែលគាត់ខំរកបានទៅទិញពេលវេលាបន្ថែមពីអ្នកយកព្រលឹង តែពួកគេពុំបានយល់ព្រមឡើយ បើទោះជាបុរសម្នាក់នោះខំប្រឹងអង្វរយ៉ាងណាក៏ដោយ។ ដោយក្ដីសោកស្ដាយពេក បុរសម្នាក់នោះក៏សម្រេចចិត្តសុំអង្វរអ្នកយកព្រឹលឹងម្ដងទៀតដោយគាត់បាននិយាយថា “ខ្ញុំសុំពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដើម្បីបានសង្កេតមើលពិភពលោកដ៏ស្រស់ស្អាត និងបានជួបជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្កិដែលបានបែកគ្នាអស់រយៈពេលជាយូរហើយ ដែលគាត់ពុំដែលមានពេលទៅលេងពួកគេសោះ” ជាថ្នូរនឹងមាសប្រាក់ទាំងអស់របស់គាត់។ តែអ្នកយកព្រលឹងនៅតែមិនព្រម។ ដោយក្ដីអស់សង្ឈឹម បុរសនោះបានសុំអ្នកយកព្រលឹងនោះជាលើកចុងក្រោយថា “តើអ្នកយល់ព្រមទេបើខ្ញុំសុំពេលត្រឹមតែមួយនាទីដើម្បីសរសេរ ក្ដីបណ្ដាំចុងក្រោយ?” ដោយក្ដីអាណិតអ្នកយកព្រលឹងក៏បានយល់ព្រម រួចបុរសម្នាក់នោះក៏បានសរសេរបណ្ដាំថា “ចំណាយពេលវេលារបស់អ្នកដែលមានស្រាប់ ទៅលើអ្វីដែលអ្នកចង់ធ្វើ ខ្ញុំពុំអាចទិញសូម្បីតែមួយម៉ោងបន្ថែមលើជីវិតរបស់ខ្ញុំ បើទោះជាខ្ញុំព្រមប្រគល់ទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់ឲ្យទៅគេក៏ដោយ ដូចនេះអ្នកគួរធ្វើតាមបេះដូងរបស់អ្នក ហើយពិនិត្យមើលថាប្រសិនបើអ្នកសប្បាយចិត្តនោះអ្នកបានធ្វើវាត្រឹមត្រូវហើយ។ សប្បាយចិត្តនូវរាល់វិនាទីដែលអ្នកមានក្នុងជីវិត។”



ប្រភព៖ khonlinenews

No comments