មហាជនជាច្រើនខឹងសម្បារ! បុរសពិការត្រូវបុគ្គលិកបង្ខំឲ្យវារឡើងជិះយន្តហោះទាំងមិនមានរទេះរុញ និងជំនួយពីមិត្តភ័ក្ដិ
បរទេស៖ ពត៏មាននេះជាប្រធានបទដ៏កក្រើក ក្រោយបុរសពិការម្នាក់ត្រួវបានបុគ្គលិកបង្ខំអោយ
ឡើងជិះយន្តដោយវាឡើង។
អ្នកដំណើរជនជាតិជប៉ុនលោក Hideto Kijima បានប្រាប់ថារូបលោកត្រូវបានគេបង្ខំ អោយវារឡើង
យន្តហោះដោយខ្លួន និងមិនមានជំនួយពីមិត្តភក្ត័បើមិនវារឡើងខ្លួនឯងទេ លោកមិនត្រូវអនុញ្ញាត
អោយជិះយន្តហោះ។
លោកបន្ត "ខ្ញុំមិនដែលគិតថា បុគ្គលិកយន្តហោះមិនអនុញ្ញាតឲ្យជិះបែបនេះទេ ព្រោះវាការរំលោភពានសិទ្ធិមនុស្ស"។
ទោះជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍Vanilla បាននិយាយថាខ្លួនបានសុំទោសលោក Kijima និងការដំឡើងឡានថ្មីកំពុងត្រូវបានដំឡើង។
លោក Hideto Kijima បាននិយាយថាលោកបានធ្វើទស្សនកិច្ចនៅប្រទេសចំនួន 158 ហើយបានប្រើប្រាស់ព្រលានយន្តហោះចំនួន 200 ហើយមិនដែលត្រូវបានបដិសេធពីមុនទេ។
រីឯមហាជនបានរិះគន់យ៉ាងចាស់ទៅកាន់ ក្រុមហ៊ុនអាកាសចរណ៍Vanilla ចំពោះទង្វើរបែបនេះ
ព្រោះវាបានបង្ហាញពីការរើសអើងជនពិការ។
ចុះអ្នកទំាងអស់គ្នាគិតយ៉ាងម៉េចដែរ!!!!
ប្រភព៖ metro



Post a Comment