Header Ads

រោគសញ្ញទំាង ៧ ដែលយើងគួរយល់ដឹងពីជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះវាអាចឆក់យកអាយុជីវីតបានគ្រប់វីនាទី

ជំងឺដាច់សរសៃឈាមនៅ ក្នុងខួរក្បាលនេះគឺជា ការកាត់ផ្ដាច់ការ ផ្គត់ផ្គង់ឈាមភ្លាមៗទៅ កាន់ខួរក្បាល ដោយសារ ការស្ទះសរសៃ ឈាមឬក៏ដោយសារការ ធ្លាយសរសៃឈាមដែល ទៅចិញ្ចឹមខួរក្បាល។
វាច្រើនកើត មានចំពោះមនុស្សចាស់ ដែលមានវ័យលើសពី៥៥ឆ្នាំ។ ប៉ុន្ដែ វាមិនមែនមានន័យថា មនុស្ស វ័យក្មេងមិនអាច ទទួលរង គ្រោះថ្នាក់សរសៃឈាម នៅក្នុងខួរក្បាលនោះឡើយ។ ក៏ប៉ុន្ដែក្នុងចំណោម១០ ករណី មាន៩ ករណីហើយដែល មានអាយុលើសពី៥៥ឆ្នាំ ។ កាលណាមនុស្សយើង កាន់តែចាស់ យើងនឹងកាន់តែមាន ហានិភ័យ នាំអោយកើតមាន ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលនេះ។

រោគសញ្ញាដំណាក់កាលដំបូងមួយចំនួនដែលយើងគួរយល់ដឹង ដូចខាងក្រោមនេះ ៖

១.Arm Weakness(ស្ពឹកដៃ)

មុនពេលមានជំងឺដាច់សរសៃឈាមខួរក្បាលជាញឹកញាប់
អ្នកមានភាពស្ពឹកស្រពន់ពេញមួយរាងកាយរឺលើមួយចំហៀងខ្លួន។ ប្រសិនមានបព្ហាាបែបនេះអ្នកត្រូវលើកដៃរបស់អ្នកនៅអោយផុត
ពីលើក្បាល។

២. Face Drooping(បាក់មុខ រឺ ធ្លាក់សាច់មុខ)
សូមអ្នកពិនិត្យមើលផ្ទៃមុខរបស់អ្នក តើមានសភាពវៀច ឬធ្លាក់មួយចំហៀងដែរឬក៏អត់​ដោយ​ការញញឹម។ប្រសិនបើញញឹមមិនស្មើ ឬធ្លាក់មួយចំហៀងនោះ មានន័យថាអ្នកកើតមាន​បញ្ហាសរសៃឈាមខួរក្បាលហើយ។

៣.Speech Difficulty(ពិបាកក្នុងការនិយាយ)
សូមអ្នកសង្កេតមើលការនិយាយរបស់អ្នក ពេលអ្នកនិយាយគេងាយស្រួសស្តាប់អត់។
ហើយអ្នកមាននិយាយបានច្បាស់អត់។នេះជារោគសញ្ញដែលអ្នកត្រូវប្រុងប្រយត្ន័ព្រោះអ្នក
កំពុងប្រឈមមុននឹងជំងឺនេះហើយ។

៤.Severe Headache(ឈឺក្បាលធ្ងន់ធ្ងរ)
រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល ក៏បណ្តាលអោយអ្នកឈឺក្បាលខ្លាំងរហូតដល់ថ្នាក់
ទ្រំាលែងបាន។
៥.Changes In Vision(បញ្ហាក្រសែភ្នែក)
ជំងឺដាច់សរសៃឈាមខួរក្បាល វាប៉ះពាល់ដល់ក្រសែភ្នែក។សូមសង្កេតថាបើភ្នែករបស់អ្នកមើល
ឃើញរបសព្រាលរីមានឃើញវត្តុមួយចេញទៅជាវត្តុពីរអ្នកកំពុងប្រឈមមុននឹងជំងឺនេះហើយ។ 
៦.Confusion(មានបញ្ហាភាន់ច្រលំ)
អ្នកមានបញ្ហាសរសៃឈាមខួរក្បាល សូមអ្នកសួរខ្លួនឯងថាអ្នកមានអាការ ច្របូកច្របល់ និងភាន់ច្រឡំគំនិតភ្លាមៗ ឬអាចនិយាយបានថា មានបញ្ហា អសមត្ថភាពក្នុងការគិត។
៧.Balance Issues(គ្មានលំនឹង)
អ្នកដែលមានបញ្ហាសរសៃឈាមខួរក្បាល នឹងជួបប្រទះបញ្ហា គ្មានលំនឹងរាងកាយឡើយ។ ដើម្បីចង់ឲ្យច្បាស់ សូមសាកល្បងដើរតាមបន្ទាត់ត្រង់មួយ ថាតើអាចដើរបានត្រង់ឬអត់ បើមិនដូច្នោះទេ អាចសាកល្បងដាក់ម្រាបដៃ ឲ្យចំច្រមុះក៏បាន ថាតើអាចដាក់ចំឬអត់។ 
សូមបងប្អូនមើលតាមការណែនំាខាងកលើប្រសិនបងប្អូនមានអាការះណាមួយសូមរួសរាន់
ទៅជួបព្រឹក្សាជាមួយគ្រូពេទ្យជំនាញ។

ប្រភព : Planet Insider 

ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលភាសាអាង់គ្លេសហៅថា ស្ដ្រូក(stroke) គឺជាមូលហេតុទូទៅទី៣ នៃមរណភាពនៅក្នុងលោកខាងលិច ហើយវាក៏បាន ឆក់យកជីវិត ជនជាតិកម្ពុជាយើងជាច្រើននាក់ ជារៀងរាល់ ឆ្នាំផងដែរ។ វាជាស្ថានភាព សង្គ្រោះ បន្ទាន់ និងតម្រូវអោយនាំ អ្នកជំងឺទៅកាន់មន្ទីរពេទ្យក្នុង រយៈពេលបីម៉ោងដំបូង ចាប់ពីពេលដែលជំងឺ ដាច់សរសៃឈាម នៅក្នុងខួរក្បាលនេះបានចាប់ផ្ដើម។

No comments