Header Ads

សូមស៊ែរទំាងអស់គ្នា! ប្រយត្ន័ស្រឡទែន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​មនុស្ស​ពេញវ័យ...

ស្រឡទែន​បណ្តាល​មក​ពី​មេរោគ វីរុស​ដែល​ប៉ះពាល់​ទៅ​ដល់​ក្រពេញទឹកមាត់ ។ វីរុស​ឆ្លង​តាម​ការ​ប៉ះពាល់​ដោយ​ផ្ទាល ់ឬ​តាម​តំណក់ តូច​ៗ ចេញពី​ផ្លូវដង្ហើម​របស់​អ្នកជំងឺ​ស្រឡទែន ។

ជា​ធម្មតា​រោគ​សញ្ញា​ដំបូង​កើតឡើង​នៅ​២​ទៅ​៣​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​ឆ្លង​មេរោគ វីរុស រួម​មាន​ឈឺក្បាល ឈឺ​សាច់ដុំ គ្រុនក្តៅ ស្ទេញ​ៗ និង​ល្ហិតល្ហៃ ហើយ​មិនយូរ​ប៉ុន្មាន​ហើម​ប៉ោង​ក្រពេញទឹកមាត់​នៅ​គុម្ពត្រចៀក​ផ្នែក​ខាង​មុខ​ម្ខាង ឬ​ទាំង​សងខាង ។ វីរុស​នៃ​ជំងឺ​ស្រឡទែន​ជា​ធម្មតា​បណ្តាល​ឱ្យ​មាន​ជំងឺ​ស្រាល​ចំពោះ​កុមារ ប៉ុន្តែ​ចំពោះ​មនុស្ស​ពេញវ័យ​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ដូច​ជា ជំងឺ​រលាកស្រោមខួរ និង​រលាក​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង ។ ស្រឡទែន​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ ។ គ្មាន​ឱសថ​ព្យាបាល​ជាក់លាក់​ទេ មាន​តែ​ការ​ព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ ។ ការ​ចម្លង​មេរោគ​ត្រូវ​បាន​រីក​រាលដាល​ដោយ​ទឹកមាត់​ដែល​មាន​មេរោគ​ពី​មាត់ និង​ដោយ​ការ​ក្អក ឬ​កណ្តាស ។ ក្រដាស​ជូត​មាត់​ដែល​បាន​ប្រើ​ដោយ​អ្នក​កើត​ស្រឡទែន អាច​ចម្លង​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត ប្រសិនបើ​មនុស្ស​នោះ​បាន​ប៉ះ​ជា​នឹង​ក្រដាស និង​មិន​បាន​លាងដៃ​បន្ទាប់​ពី​បាន​កាន់​វា ។

នៅ​ពេល​កើត​មាន​ជំងឺ​នេះ​លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​ដូច​ជា​៖ 
-​អ្នក​គួរតែ​ចៀសវាង​ប៉ះពាល់​ជិ​ទ្ធ​ស្និទ្ធ​ជាមួយ​អ្នក​ផ្សេង​ទៀត យ៉ាង​ហោច​ណាស់​រយៈពេល​៥​ថ្ងៃក្រោយ​ពី​មាន​ហើម​ប៉ោង​គុម្ពត្រចៀក ព្រោះ​ក្នុងអំឡុងពេល​នេះ​វា​ចម្លង​បាន ។ 
-​រយៈពេល​ដែល​មេរោគ វីរុស​ចូល​រហូត​ដល់​ចេញ​រោគ​សញ្ញា​មាន​ពី​១២​ថ្ងៃ​ទៅ​២៥​ថ្ងៃ ។
 -​អ្នក​មិន​គួរ​ទៅ​ធ្វើការ ឬ​ទៅ​សាលារៀន​ទេ ។ អ្នក​គួរ​ស្នាក់​នៅ​តែ​ក្នុងផ្ទះ​នៅ​ពេល​ដែល​អ្នកមាន​ជំងឺ​ស្រឡទែន និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ជាមួយ​មនុស្ស​ដែល​អ្នក​រស់នៅ​ជាមួយ ឧទាហរណ៍ ប្រសិនជា​អ្នក​អាច​ធ្វើ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​ពី​គេ ។
-​ខ្ទប់មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​ក្រដាស ឬ​ក្រណាត់​នៅ​ពេល​ដែល​អ្នក​ក្អក ឬ​កណ្តាស និង​បោះចោល​ក្នុង​ធុងសំរាម ។ ប្រសិនបើ​អ្នក​គ្មាន​ក្រដាស ឬ​ក្រណាត់ ពេល​អ្នក​ក្អក ឬ​កណ្តា​សត្រូវ​ដាក់​ផ្នែក​ខាងលើ​នៃ​ដើមដៃ​របស់​អ្នក ឬ​កែងដៃ មិនមែន​លើ​បាតដៃ​ទេ ។

-​ឧស្សាហ៍​លាងដៃ​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ។ 
-​ចៀសវាង​ចែករំលែក​ភេសជ្ជៈ ឬ​ប្រដាប់ប្រដារ​បរិភោគ​ជាមួយ​គ្នា ។ 
-​សម្លាប់​មេរោគ​ឲ្យ​បាន​ញឹកញាប់​នៅ​លើ​ផ្ទៃ​ដែល​បាន​ប៉ះពាល់ ដូច​ជា​ប្រដាប់​ក្មេង​លេង​,​ទ្វារ តុ ។ 
-​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន ។
-​ផ្ដល់​ចំណីអាហារ​ដែល​ទន់​ដើម្បី​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា​ងាយស្រួល​ក្នុង​ការ​បរិភោគ ប៉ុន្តែ​ប្រសិនបើ​គេ​មិន​អាច​បរិភោគ​ច្រើន​សម្រាប់​ពីរ​បី​ថ្ងៃ​ដំបូង​នឹង​មិន​បង្ក​ឱ្យ​មាន​បញ្ហា​ណាមួយ​ទេ ។ 
-​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​កើត​មាន​ជំងឺ​នេះ មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ទេ ៕
ប្រភព៖https://kohsantepheapdaily.com.kh/article/166323.html

No comments