ការពិតថ្នាំកាត់បន្ថយជំងឺមហារីកសួត លាក់នៅក្នុងផ្ទះបាយសោះ
មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺមហារីកសួត
គឺទម្លាប់ជក់បារី
ហើយសូម្បីតែអ្នកដែលស្រូបយកផ្សែងបារីញឹកញាប់ក៏ធ្វើឲ្យសួតចុះខ្សោយដែរ។
ដូច្នេះ ដើម្បីគេចផុតពីជំងឺដ៏មានគ្រោះថ្នាក់មួយនេះ
តើយើងត្រូវធ្វើដូចម្តេចទៅ?
បើយោងតាមការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកជំនាញនៅប្រទេសចិនបានបង្ហាញថា
ការប្រើប្រាស់ខ្ទឹមឆៅអាចកាត់បន្ថយជំងឺមហារីកដល់ទៅ ៤៤ភាគរយ
បន្ទាប់ពីការតាមដានទៅលើអ្នកជំងឺមហារីកសួតចំនួន ១,៤២៤នាក់
និងអ្នកស្ម័គ្រចិត្តចំនួន ៤,៥៣៤នាក់ រួចមក។
អ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា
ខ្ទឹមសមានផ្ទុកសមាសធាតុសរីរាង្គសំខាន់ៗពីធម្មជាតិជាច្រើន រួមទាំងសារធាតុ
Allicin ដែលមានសមត្ថភាពអាចព្យាបាលជំងឺច្រើនមុខ។ នេះហើយ ជាមូលហេតុ
ដែលធ្វើឲ្យខ្ទឹមសមានសមត្ថភាពក្នុងការការពារជំងឺមហារីកសួតយ៉ាងមានប្រសិទ្ធភាព។
តើអ្នកត្រូវប្រើប្រាស់ខ្ទឹមសយ៉ាងដូចម្តេច?
ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយជំងឺមហារីកសួតបាន១៥ភាគរយ ហើយការទទួលទានតែបៃតងអាចកាត់បន្ថយជំងឺមហារីកសួតបានតែ១៨ភាគរយ ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកដាក់បញ្ចូលខ្ទឹមសឆៅទៅក្នុងរបបអាហារយ៉ាងហោចណាស់ពីរដងក្នុង១សប្តាហ៍ ទម្ងន់ប្រហែលជា៣៣ក្រាម អាចកាត់បន្ថយហានិភ័យរហូតដល់ទៅ ៤៤ភាគរយ។ ខ្ទឹមសទម្ងន់៣៣ក្រាមនេះ អាចមានចំនួនពី១០ទៅ៣០កំពឹស គឺអាស្រ័យទៅលើខ្ទឹមតូចឬធំ ដែលអ្នកត្រូវទទួលទានជារៀងរាល់សប្តាហ៍។

សូម្បីតែអ្នកជក់បារីក៏ដោយ
ប្រសិនបើពួកគេទទួលទានខ្ទឹមសឲ្យបានពីរដងក្នុងមួយសប្តាហ៍
អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត ៣០ភាគរយ
បើធៀបទៅនឹងអ្នកជក់បារីដែលមិនញ៉ាំខ្ទឹមស។
ដោយសារតែឃើញពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបក្រុមអ្នកជំនាញជាច្រើនបានផ្តល់អនុវសាស្ត្រឲ្យយើងគ្រប់គ្នាទទួលទានឲ្យបានញឹកញាប់៕
ប្រភព៖ Postnew

Post a Comment