ប្រាប់ប្រពន្ធថាមានកាដូ Surprise រួចយកក្រណាត់រុំភ្នែក និងស្កុតបិតមាត់ប្រពន្ធ ចុងក្រោយធ្វើទង្វើ នឹកស្មានមិនដល់…
តាមរយះការចុះផ្សាយរបស់សារពត៏មាន The Times បានសរសេររៀបរាប់ពីស្រ្តីដ៏កំសត់ម្នាក់ ត្រូវា
បានប្តីប្រើអំពើរហឹង្សាលើរូបនាង។
ស្ត្រីនេះមានឈ្មោះ Hawa Akhter អាយុ ២១ ឆ្នាំនាងត្រូវបុរសជាប្តីកំនាច ប្រើល្បិចលួងលោមនាង
ដោយយកក្រណាត់រុំភ្នែក និងស្កុតបិតមាត់នាងថាមានកាដូអោយនាង ប៉ន្តែប្តីដែលមានចរិតកាច
សាហាវរូបនេះបានកាត់ម្រាមដៃរបស់នាងខាងស្ដាំ ទាំង ៥ ម្រាមចោលតែម្ដង។មិនត្រឹមតែប៉ណ្ណោះ
បានយកម្រាមដៃដែលដាច់ ទៅគ្រវែងចោលនៅក្នុងធុងសំរាមទៀតផង ដើម្បីកុំឲ្យគ្រូពេទ្យតភ្ជាប់វិញបាន។
សូមបព្ចាក់ថា៖ប្តីរបស់ Hawa Akhter មានឈ្មោះថា Rafiqul ដែលជាពលករចំណាកស្រុកនៅប្រទេសអារ៉ាប់រួម។ក្រោយទទួលបានពាក្យប្តឹងរបស់ជនរងគ្រោះ ប៉ូលីសបានឃាត់ខ្លួនជនល្មើស។
ប៉ួលីសបានសួរចំម្លើយ ៖ជនល្មើលបានសារភាពថា បានខឹង និងច្រណែន ដោយសារតែគាត់បានរៀនត្រឹមថ្នាក់ទី ៨ ឯនាង Hawa បន្តការសិក្សានៅមហាវិទ្យាល័យ»។ជាមួយគ្នានេះដែរ ក្រុមការពារសិទ្ធិមនុស្ស កំពុងទាមទារឲ្យលោក Rafiqul ជាប់ពន្ធនាគារអស់មួយជីវិត។
ទោះបីយ៉ាងណាក៏ដោយ ក៏នាងមិនបានបោះបង់ការសិក្សារបស់នាងដែល ឥឡួវនេះនាងកំពុង
ហាត់សរសេរអក្សរដៃខាងធ្វេងហើយនឹងបន្តការសិក្សារបស់នាងទៀត។ បច្ចុប្បន្ននាងបានត្រលប់ទៅរស់នៅ ជាមួយឪពុកម្ដាយនាងវិញហើយ៕







Post a Comment