អ្នកដែលកើតឆ្នាំរកាត្រូវដឹងចំណុចទាំងនេះ ដើម្បីជៀសផុតពីគ្រោះជាន់ឆ្នាំ
ឆ្នាំ២០១៧ គឺជាឆ្នាំនៃសត្វមាន់គក បើគិតតាមវដ្ដនៃឆ្នាំសត្វទាំង១២ របស់ចិន។ បើយោងតាមហោរាសាស្រ្តចិន បានឲ្យដឹងថា អ្នកដែលកើតឆ្នាំរកា គឺមានសំណាងអាក្រក់ខ្លាំងបំផុត (ជាន់ឆ្នាំ) ក្នុងចំណោមឆ្នាំទាំង១២។ ទិដ្ឋភាពទាំងអស់នៃជីវិតរបស់អ្នក នឹងមិនល្អប៉ុន្មានឡើយ ដូច្នេះអ្នកត្រូវជៀសវាងរឿងមួយចំនួន ដើម្បីគេចផុតពីគ្រោះជាន់ឆ្នាំនេះ។
អ្វីដែលអ្នកកើតឆ្នាំមាន់គួរជៀវវាង៖
- ពណ៌ដែលនាំសំណាងអាក្រក់៖ ក្រហម
- លេខដែលនាំសំណាងអាក្រក់៖ ១, ៣ និង ៩
- ទិសដែលនាំសំណាងអាក្រក់៖ ខាងកើត
- ខែដែលនាំសំណាងអាក្រក់៖ ៣, ៩ និង ១២ (គិតតាមខែច័ន្ទគតិចិន)
ទោះបីជាយ៉ាងណា អ្នកដែលកើតឆ្នាំមាន់ នៅតែមានរឿងល្អៗមួយចំនួន ដែលអាចយឹតយោងឲ្យជៀសផុត ពីគ្រោះជាន់ឆ្នាំនេះបាន៖
- លេខដែលនាំសំណាងល្អ៖ ៥, ៧ និង ៨
- ថ្ងៃដែលនាំសំណាងល្អ៖ ៤ និង ២៦ (គិតតាមខែច័ន្ទគតិចិន)
- ពណ៌ដែលនាំសំណាងល្អ៖ មាស, ត្នោត និង លឿង
- ផ្កាដែលនាំសំណាងល្អ៖ ផ្កាសិរមាន់ និង ផ្កា Gladiola
- ទិសដែលនាំសំណាងល្អ៖ ត្បូង និង ទក្សិណ
Post a Comment