នេះជាមូលហេតុដែលបងប្អូនមិនគួរពិសាត្រីចៀន!ជួយស៊ែរបន្តផង
អាហារល្អដល់សុខភាពមានច្រើនណាស់ដូចជា ផ្លែឈើ បន្លែ និងត្រី ប៉ុន្តែមិនមែនត្រីចៀនទេ។ យោងតាមលទ្ធផលសិក្សាមួយបានឱ្យដឹងថា មនុស្សដែលពិសាត្រីចៀនពីរដងក្នុងមួយសប្តាហ៍អាចនឹងកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stroke)។

អ្នកជំនាញបានណែនាំឱ្យទទួលទានត្រីយ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់អំពីរបៀបចម្អិនត្រីដែរ។ ចំណីអាហារគឺជាកត្តាធំបំផុតសម្រាប់ការកើតឡើងនូវជំងឺស្ត្រូក ប៉ុន្តែក៏សម្រាប់ជំងឺជាច្រើនទៀតផងដែរ។
កម្រិតជាតិកូឡេស្តេរ៉ុលខ្ពស់ក្នុងត្រីចៀនអាចបង្កឱ្យស្ទះសរសៃឈាម ដែលចិញ្ចឹមខួរក្បាល ជាហេតុធ្វើឱ្យងាប់កោសិកាប្រសាទ ដែលត្រូវការអុកស៊ីសែន និងបង្កឱ្យកើតជំងឺបេះដូង និងជំងឺទាក់ទងផ្សេងទៀត។
ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលទទួលទានត្រីចៀនពីរដងក្នុងមួយសប្តាហ៍ប្រឈមហានិភ័យនៃជំងឺស្ត្រូកដល់ទៅ ៣២ ភាគរយ។ វិធីចម្អិនអាហារដោយចៀននេះអាចធ្វើឱ្យបាត់បង់ខ្លាញ់មានប្រយោជន៍ក្នុងខ្លួនត្រី។
ជាក់ស្តែង ត្រីសម្បូរខ្លាញ់ដូចជាត្រីសាល់ម៉ុងជាដើម ដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី នឹងបាត់បង់ខ្លាញ់មានប្រយោជន៍អំឡុងពេលចៀន៕
ប្រភព៖ goodmorningcenter

Post a Comment