Header Ads

កុំកំណាញ់គ្រាន់តែចុចស៊ែរមិនអស់អីទេបងប្អូន ! ដំណឹងស្វែងរកនារីស្រស់ស្អាតម្នាក់ មិនដឹងនាងមានរឿងអីទេ ពេលនេះគ្រួសារកំពុងស្វះស្វែងរក ជួយស៊ែរយកតែបុណ្យផងទៅ


 ​

មួយរយៈនេះសង្កេតឃើញថាមានករណីបាត់ខ្លួនទាំងក្មេង យុវវ័យ និងចាស់ជាដើម ប៉ុន្ដែដោយសារការជួយស៊ែរដំណឹងបន្ដគ្​នាពីសំណាក់​អ្នកប្រើប្រាស់បណ្ដាញសង្គមធ្វើអោយគ្រួសារសាច់ញាតិខ្លះអាចរកឃើញបងប្អូនកូនក្មួយដែលបាតខ្លួនបានភ្លាមៗផងដែរ តែខ្លះក៏យូរគួរសមដែរ ដូច្នេះហើយសូមបងប្អូនមេត្ដាជួយស៊ែរនូវដំណឹងនេះបន្ដទៀតផងព្រោះវាមិនខាតអីទេគ្រាន់តែចុចស៊ែរប៉ុណ្ណឹង ប៉ុន្ដែវាអាចធ្វើអោយប្រជាពលរដ្ឋយើងបានសប្បាយចិត្តក្រោយពីជួបជុំសមាជិកគ្រួសារឡើងវិញ។ 

 

នារីវ័យក្មេងម្នាក់ដ៏ស្រស់ស្អាតត្រូវបានសាច់ញាតិប្រាប់ឱ្យដឹងថាមានឈ្មោះ ភួន ណាវ៉ាន់ អាយុ១៨ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានបាត់ខ្លួនអស់រយៈ​ពេល៩ថ្ងៃ​មកហើយមិនដឹងមូលហេតុ ក្រោយពីធីភ្ជាប់ពាក្យមានគូរដណ្តឹងរួចហើយនោះ ។ 
ការបាត់ខ្លួននាងនាំឱ្យឳពុកម្តាយ និងសាច់ញាតិកំពុងមានការព្រួយបារម្ភជាខ្លាំង រហូតដេកមិនលក់​បាយមិនបានទៀតផង មិនដឹងថាការបាត់ខ្លួនកូនស្រីរូបនោះ ស្លាប់រឺរស់ និងខ្លាចរងការចាញ់បោក​នៃការលួងលោមរត់ទៅតាមគូកំណាន់ចិត្ត រឺចាញ់បោកគេយកទៅជួញដូរ យ៉ាងណានៅឡើយនោះទេ ។ រយៈពេលដែលនាងបាត់ខ្លួន៩ថ្ងៃមកដល់ពេលនេះឳពុកម្តាយបាត់ដំណឹងសូន្យឈឹងតែម្តង ។
 



ដំណឹងនេះបើសិនជានាងម្ចាស់សាមីខ្លួនបានដឹងសូមឱ្យនាងត្រឡប់មកផ្ទះវិញពីព្រោះឳពុកម្តាយនិងសាច់​ញាតិ កំពុងរងចាំនាងនិងមានការព្រួយបារម្ភខ្លាំងណាស់រឺប្រជាពលរដ្ឋបានឃើញនាងដូចរូបភាពខាងលើ
ទំនាក់ទំនងមកឳពុកម្តាយនាងលេខទូរស័ព្ទ០៩៦ ៥២ ១៣ ៨២៨​ដោយក្តីអនុគ្រោះ៕

No comments