Header Ads

កូនស្រីនាំម្ដាយចាស់ជរាចូលហាង អាហារត្រូវគេមើល ក្នុងក្រសៃភ្នែកពេបមាត់ពេបករ តែចុងក្រោយ…ចូលអាន

មានថ្ងៃមួយ កូនស្រីម្នាក់បាននាំម្ដាយចាស់ជរាចូលទៅញាំអាហារក្នុងហាង ហើយគេក៏កាម្មង់ម្ហូបដែលគេចង់ញាំ លក្ខណៈញាំនោះផងដែរនាងក៏បានជួយដួសម្ហូបអោយម្ដាយនាង ម្ដាយរបស់នាងចាស់ហើយ ញាំបាយជាប់ពេញមាត់ ធ្លាក់មកលើអាវ លឺស្នូចានខ្លាំងៗ ធ្វើអោយមនុស្សពេញហាងមើលមកនាងក្នុងក្រសៃភ្នែកតែមួយ ក្នុងចិត្តគិតដូចៗគ្នា តែនាងមិនខ្វល់នាងក៏បំម្រើម្ដាយរបស់នាង ធ្វើដូចមិនខ្វល់ពីក្រសៃភ្នែករបស់នាក់ដ៏ទៃឡើយ។
បន្ទាប់ពីម្ដាយរបស់នាងញាំុអាហាររួចនាងក៏នាំម្ដាយរបស់នាងទៅកន្លែងលាងដៃ ធ្វើការសំអាតមាត់នឹងខ្លួន​ប្រាណ​របស់​គាត់​រួចក៏នាំគាត់ត្រលបមកវិញ បន្ទាប់មកនាងក៏ហៅគេគិតលុយ មនុស្សទាំងហ្វូងក៏នៅតែបន្ត​កាសម្លឹងមើល​សម្មកភាពរបស់នាងហើយក្នុងចិត្តប្រហែលជាគិតថាមិនចេះខ្មាស់គេទេអីយកម្ដាយមកញញ៉េញញ៉ៃ តែនាងធ្វើដូច​ជាមិនដឹង ហើយនាងក៏បាននាំម្ដាយរបស់នាងចេញពីហាងដើរសំដៅទៅរកច្រកចេញ ស្រាប់តែមាន​បុរសម្នាក់ជាម្ចាស់​ហាងបាននិយាយថា នេនាង នាងបានភ្លេចរបស់ហើយ នារីម្នាក់នោះក៏បានតបថា ខ្ញុំមិនបានភ្លេចអ្វីទេ បុរសម្នាក់​នោះក៏បាននិយាយថា នាងភ្លេចយកអំពើល្អរបស់នាងទៅហើយ អំពើល្អរបស់នាង​បានបាច់សាច​ពេញហាង​ខ្ញុំអស់​ហើយ នាងក៏ញញឹមហើយនាំម្ដាយដើចេញ ស្រាប់តែពេលនោះភ្លាមមនុស្សទាំងហ្វូង​ដែលមើលមកនាង​ក្នុងអត្តន័យពេបមាត់ពេបករ ក៏ងាកមុខចេញហើយលេងហានមើលបន្តទៀត។
អត្តន័យ 👉ទាន់ខ្លួននៅក្មេងនឹងមានឱកាសយើងត្រូវតែយកចិត្តទុកដាក់ជាមួយម្ដាយឪពុកអោយបានច្រើន កុំខ្លាចបាក់កាលីប កុំចាំដល់គាត់ស្លាបហើយទើបយកបាយទៅវត្ត ពាក្យស្លោកបាននិយាយថា ធ្វើបុណ្យទាន់ខែភ្លឺ.
ប្រភព៖ tv2fb.net

No comments