Header Ads

មិននឹកស្មានថា គ្រាន់តែដាក់ខ្ទឹមសក្នុងត្រចៀក ក៏អាចបំបាត់អាការឈឺត្រចៀក និងឈឺក្បាលបានទាល់តែសោះ...!


ជាច្រើនសតវត្សមកហើយ ដែលខ្ទឹមស ត្រូវបានគេប្រើប្រាស់ជាប្រយោជន៍ដល់សុខភាពរបស់មនុស្ស។
ទន្ទឹមនឹងនោះដែរ ខ្ទឹមស ក៏អាចប្រើសម្រាប់ព្យាបាល ការឈឺចាប់ត្រង់ត្រចៀក ដោយសារការឆ្លងមេរោគបានដែរ។
ចង់ដឹងថា ខ្ទឹមសមានប្រសិទ្ធភាពព្យាបាលកម្រិតណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ។ 
ជាការពិតណាស់ ខ្ទឹមសត្រឹមតែមួយកំពឹស អាចបំបាត់អាការឈឺចាប់ត្រង់ត្រចៀក ដោយសារការឆ្លងមេរោគ ព្រមទាំងបំបាត់បញ្ហាឈឺក្បាល បានយ៉ាងមានប្រសិទ្ធភាព។
ងាយបំផុត ដោយគ្រាន់តែជ្រើសរើសខ្ទឹមស ដែលមានទំហំសមល្មមចំនួនមួយកំពឹស ព្រមទាំងបកសំបកខ្ទឹមសនោះចេញឲ្យស្អាត បន្ទាប់មកយកវាដាក់ក្នុងត្រចៀកម្ខាង ជាការស្រេច។  នៅពេលនោះ អ្នកនឹងមានអារម្មណ៍ថា កំដៅចេញពីខ្ទឹមស កំពុងរីករាលពាសពេញត្រចៀក ហើយស្របនឹងពេលនោះដែរ ការឈឺចាប់ក្នុងត្រចៀក និងអាការឈឺក្បាលនឹងរសាយបាត់ជាបណ្តើរៗ។
មិនត្រឹមប៉ុណ្ណោះ អ្នកអាចអនុវត្តវីធីនេះ នៅមុនចូលគេង ដោយគេងទាំងដាក់ខ្ទឹមស ក្នុងត្រចៀក រយៈពេលមួយយប់ លុះព្រឹកឡើងអ្នកនឹងមានអារម្មណ៍ដូចជាមនុស្សម្នាក់ថ្មី និងមានភាពស្រស់ស្រាយ ខុសពីធម្មតាជាក់ជាមិនខានឡើយ៕

No comments