លើកលោកនេះស្នេហ៏ស្មោះពិតជាមានមែន ជាក់ស្តែងស្រ្តីមា្នក់សុខចិត្តបោះចោលមរតករាប់រយលានដុល្លារ ទៅតាមប្រុសដែលខ្លួនស្រឡាញ់ដោយសារតែឪពុកមិនព្រមរៀបការអោយ
តាមពិតទៅស្នេហាពិតប្រាដកស្មានតែកើតមានឡើងក្នុងរឿងប្រលោមលោកតែប៉ុណ្ណោះ ប៉ន្តែឥឡូវនេះមានពិតមែន។តោះយើងក្រឡេកទៅមើលរឿងមួយដែលបានកើតឡើងក្នុងប្រទេសម៉ាឡាសីុ ស្រ្តីមា្នក់
ដែលជាកូនអ្នកជំនួញដ៏មានប្រជាប្រិយភាព និងជោគជ័យម្នាក់ក្នុងប្រទេសបានប្រកាស មិនអោយមរតកទៅអោយនាង។ដោយសារតែនាងមិនព្រមធ្វើតាមការណែនំារបស់គាត់។
ហេតុផលគាត់ហាមនាងមិនអោយសេពគប់ រឺមានទំនាក់ទំនងជាមួយមិត្តប្រុសរបស់នាង មាន
មុខងារជាអ្នកប្រមូលទិន្នន័យ។ក្រោយមកនាង Angeline Francis Khoo អាយុ ៣៤ឆ្នាំ បានប្រកាសដើរចេញពីមុខជំនួញរបស់គ្រួសារ និងផ្តាច់ការទាក់ទងជាមួយឪពុករបស់ខ្លួន គឺលោក Tan Sri Khoo Kay Peng ដែលជានាយកក្រុមហ៊ុនច្នៃម៉ូត Laura Ashley។ ពួកគេទាំងពីរបានស្គាល់គ្នា តាំងពីពេលដែលពួកគេរៀននៅឯសាកលវិទ្យាល័យ Oxford មកម្ល៉េះ។
នាងបានបន្តទៀតថាឪពុកនាងតែងតែ ចង់អោយនាងធ្វើតាមគាត់ ជាពិសេសកាលពីនៅតូចគាត់
អោយខ្ញុំរៀនធ្វើតាមគាត់ទំាងអស់។ហើយថ្មីៗនេះ ឪពុករបស់នាងទើបតែបានលែងលះជាមួយ
ម្តាយរបស់នាងដោយសារតែម្តាយរបស់នាងទ្រំាលែងបាននិងឪពុករបស់នាង។
បច្ចុប្បន្ននេះ នាងកំពុងស្នាក់នៅជាមួយប្តីរបស់នាង នៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។
ទោះជាយ៉ាងណាក៏ដោយក៏នាងនៅតែគិតពីបំណងល្អរបស់ឪពុកនាង ហើយសង្ឍឹមថាមានថ្ងៃ
ផ្សះផ្សាយជាមួយគាត់វិញ។ នាងបាននិយាយថា “គាត់(ឪពុក) មានគ្រប់យ៉ាង ដូចជា ភាពស្មោះត្រង់ ប្រពន្ធស្អាត និងកូនៗដែលស្រឡាញ់គាត់ ទោះបីជាគាត់មានលុយ ឬអត់លុយក៏ដោយ។ ខ្ញុំគិតថា មនុស្សអាយុច្រើនដូចគាត់ ងាយនឹងមានបញ្ហាណាស់។ នៅពេលដែលគាត់មិនមានពេលវេលាច្រើនទៅមុខទៀតនោះ គាត់មិនគួរយកពេលវេលាដែលនៅសល់ ទៅចំណាយលើការខឹងសម្បា ឬអន់ចិត្តនោះទេ”៕





Post a Comment