Header Ads

ទស្សនាវីដេអូទាំងអស់គ្នា ហើយជួយស៊ែរផង !!! រឿងអ៊ុំដែលជាចោរលួចខោរអាវ​ ពេលនេះត្រូវបានលាតត្រដាងទាំងអស់!!!


រឿងអ្នកលួចនិងម្ចាស់ទ្រព្យ ក្នុងផ្សារថ្មី១៣មករា។​ធម្មតាម្ចាស់ទ្រព្យ រមែងក្តៅក្រហាយ ក្នុងពេលដែលទ្រព្យសម្បត្តិខ្លួនឯង ត្រូវបានគេលួច។ ស្រី្តឈ្មោះ រួន រ៉ុម អាយុ ៦៣ ឆ្នាំ មានស្រុកកំណើត​នៅភូមិ ដកត្រង ឃុំពង្រ ស្រុកពញាឭ ខេត្តកណ្តាល។ ទីលំនៅនិងមុខរបរសព្វថ្ងៃមិនពិតប្រាដក ។
កាលពីព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ ខ្លួនបាន​ដើរចូលទៅក្នុងផ្សារ១៣មករា ស្ថិតក្នុង​ ភូមិ១៣មករា​ សង្កាត់ព្រែកព្រះស្ដេច​ ក្រុងបាត់ដំបង។​ ក្រោយពីស្រ្តីម្នាក់ជាជនសង្ស័យដេីរដល់ តូបលក់សំលៀក បំពាក់មួយកន្លែង តែមិនឃើញមានម្ចាស់​ គាត់ក៏បានលួចយក ខោអាវ ចំនួន០២ដុំតែត្រូវបានគេស្រែកឆោឡោថា ចោរៗ ហើយមនុស្សដែលនៅទីនោះក៏បាន​ដេញចាប់។
រឿងហេតុដែលគេបានបង្ហោះក្នុងហ្វេសប៊ុកបានមើលឃើញថាមានការវាយដំដោយប្រើប្រាស់ឧបករណ៍(កៅអីជ័រ)និងដៃទទេផងដែរ ដែលទិដ្ឋភាពនោះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយបង្កឲ្យមានការលើក​ ឡើងថាជាសកម្មថាភាពឃោរឃៅ។
ដេីម្បីស្រាយចំងល់អំពីមូលហេតុដែលម្ចាស់តូបលក់ខោអាវឈានដល់ប្រេីហិង្សាលេីគាត់។សូមស្ដាប់នៅការបកស្រាយរបស់ម្ចាស់តូប នឹងការរៀបរាប់របស់ជនសង្សយ័នឹងការបំភ្លឺរបស់កូនស្រី ជនសង្សយ័ដែលបានរៀបរាប់ការរស់នៅនឹងសកម្មភាពម្ដាយដែលបានធ្វេីកន្លងមក។
គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃមិញមានហេតុការណ៍ចាប់បានចោរលួចខោអាវម្នាក់នៅផ្សារបាត់ដំបងត្រូវបងប្អូនអាជីវករចាត់ការឡើងចាស់ដៃ មានអ្នកខ្លះយកកៅអីទៅវាយគាត់ទៀតផង ។ ប៉ុន្ដែក្រោយពីដឹងថា គាត់ជាស្រ្ដីមេម៉ាយប្តីស្លាប់ រស់តែលតោលម្នាក់ឯង ធ្វើអោយមនុស្សមួយចំនួនមានក្ដីអាណិតចំពោះគាត់ទៅវិញ ៕







No comments