លាន់មាត់សរសើរគ្រប់គ្នា!ប្រើតែចេកមួយមុខ អាចឱ្យគេងលក់ស្រួល ខ្លាំងជាងថ្នាំងងុយគេងទៀត!
អារម្មណ៍តានតឹង ការញ៉ាំអាហារយប់ជ្រៅពេក ការប្រើប្រាស់ថ្នាំញឹកញាប់ ដូចជាថ្នាំការពារសម្ពាធឈាម បំបាត់ការឈឺចាប់ និងការប្រើទូរសព្ទមុនចូលគេង អាចជាហេតុផលដែលធ្វើឱ្យដំណេករបស់អ្នកមានបញ្ហា និងមិនងាយគេងលក់ស្រួល។
នៅពេលធ្វើរឿងទាំងនេះរហូតក្លាយទៅជាទម្លាប់ មនុស្សភាគច្រើនបានងាកទៅរកប្រើថ្នាំងងុយគេង ដើម្បីឱ្យឆាប់គេងលក់ ប៉ុន្តែវាក៏បានបង្កផលប៉ះពាល់ច្រើនដល់សុខភាពផងដែរ។ ដូច្នេះដើម្បីចៀសវាងការប្រើប្រាស់ថ្នាំងងុយគេងទៀត អ្នកអាចងាកមកសាកល្បងវិធីបែបធម្មជាតិខាងក្រោមនេះវិញ ដោយគ្រាន់តែប្រើផ្លែចេកប៉ុណ្ណោះ។
វិធីធ្វើ៖
- យកចេកទុំល្មមដែលមិនប្រើគីមី មកកាត់ចុងទាំងសងខាង តែកុំបកសម្បកចេញ
- ដាំទឹកឱ្យពុះ ហើយកាត់ចេកជាកង់ៗដាក់ចូល
- បន្តដាំឱ្យឡើងពុះ១០នាទី ហើយចាក់យកទឹកមកផឹកដូចតែ
- គួរផឹក១ម៉ោង មុនចូលគេង
អត្ថប្រយោជន៍របស់ចេក៖
ផ្លែចេកនិងសម្បករបស់វា មានផ្ទុកជាតិប៉ូតាស្យូម និងម៉ាញេស្យូមដែលជួយសម្រួលសាច់ដុំឱ្យសម្រាកបានស្រួល និងជំរុញឱ្យការគេងកាន់តែស្ងប់ស្ងាត់ និងលក់ស្កប់ស្កល់៕


Post a Comment