បះសក់ ម្ចាស់ឡានកំពុងឡើងឋានសួគ៌ ក្នុងផ្ទះសំណាក់ គយព័ទ្ធចាប់ឡានដល់បន្ទប់ ?
គយតាមចាប់រថយន្ត Land Cruiser សេរីទំនបដល់ក្នងបន្ទប់ផ្ទះសំណាក់ ខណ:ម្ចាស់រថយន្តកំពុងឡើងឋានសួគ៌ ។ ម្ចាស់រថយន្តដែលប្រឈមមុខនឹងភាពអាម៉ាស់ ជាន់លើភាពអាម៉ាស់នេះ មិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ។ អាម៉ាស់ទី ១ គឺជិះឡានអត់ពន្ធខុសច្បាប់ អាម៉ាស់ទី ២ គឺ កំពុងឡើងឋានសួគ៌ក្នុងបន្ទប់ផ្ទះសំណាក់លេខ ១៣០ គយយកកម្លាំងមកព័ទ្ធ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៧ សីហា ២០១៧ នៅផ្ទះសំណាក់ស្រែលាភ ។
នៅសល់តែ ១០០០ ឆ្នាំ ទៀតអស់ឡានអត់ពន្ធហើយ ជាពិសេសគឺពេលអស់គយ ដរាបណាមានគយ ដរាបនោះឡានអត់ពន្ធនៅតែមាន គយអ្នកអោយចូល គយក៏អញនកចុះចាប់ដែរ ។
សូមកោតសរសើរលោកគយខិលខូចដែលចេះរកលុយដោយរលូនជាមួយឈ្មួញនាំចូលរថយន្តខុសច្បាប់ ដោយមិនមានទទួលវិន័យ ។ ខ្ញុំគិតថា អគ្គនាយកគយ គួរផ្ដល់គ្រឿងឥស្សរិយយសដល់មន្ត្រីគយពិសេសៗដែលសហការជាមួយឈ្មួញយកឡានអត់ពន្ធចូលមិនចេះអស់ និងគួរផ្ដល់ងារឧកញ៉ាដល់ឈ្មួញនាំឡានអត់ពន្ធចូលផង ។
ប្រភព៖ ផែង វណ្ណះ

Post a Comment