Header Ads

៣ វត្ថុ ដែល​នាំ​លាភ​សំណាង​ចូល​ផ្ទះ​របស់​អ្នក


 នៅ​លើ​លោក​នេះ​​មាន​វត្ថុ​ជាច្រើន​ដែល​អាច​នំា​សំណាង​មក​អោយ​លោក​អ្នក​ ពីព្រោះ​វត្ថុ​ទាំង​អស់​នោះ​មាន​បារមី​ស័ក្ដិសិទ្ធិ​ ហើយ​មាន​អានុភាព​ដ៏អស្ចារ្យ​អាច​កែ​ប្រែ​ជោគ​វាសនា​របស់​លោក​អ្នក​បាន។ ខាង​ក្រោម​នេះ​ជា​វត្ថុ​ដែល​នាំ​សំណាង​សម្រាប់​លោកអ្នក ៖
-រូបព្រះពុទ្ធ ៖ រូប​សំណាង​ព្រះ​ពុទ្ធ​ក៏​ជាវត្ថុ​នាំ​សំណាង​ណាស់​ដែរ ពិសេស​ប្រសិន​បើ​លោក​អ្នក​យក​ដៃ​ទៅ​អង្អែល​ក្បាល​ពោះ​ព្រះ​ពុទ្ធ​នោះ។


-ដើម​ឬស្សី ៖ ដើម​ឬស្សី​ក៏ជាដើម​ឈើ​នាំ​សំណាង​មួយ​ផង​ដែរ ហើយ​គេ​ចូល​ចិត្ដ​ដាំ​បំផុត រុក្ខជាតិ​ប្រភេទ​នេះ​នៅ​ក្នុង​ផ្ទះ​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ​ហ្វេង​ស៊ួយ។


-កាក់​នាំ​សំណាង ៖ មនុស្ស​ជាច្រើន​តែង​តែ​ឈប់​រើស​កាក់​នាំ​សំណាង​រាល់​ពេល​ដែល​ពយក​គេ​ឃើញ​វា​ជ្រុះ​នៅ​លើ​ដី ពីព្រោះ​ថា​កាក់​នោះ​ជាវត្ថុ​នាំ​សំណាង​សម្រាប់​ពួក​គេ ​ហើយ​មាន​អ្នក​ខ្លះ​ទៀត​ថែម​ទាំង​ដាក់​វា​នៅ​ជាប់​នឹង​ខ្លួន ដើម្បី​អោយ​មាន​ជោគ​ជតារាសី​ខ្ពស់​ត្រដែត​ទៀត​ផង៕

ប្រភព៖https://rosemag.net/1384 
អត្តបទបន្ថែម

ប្រើកាបូបលុយពណ៌អ្វី ដែលអាចជួយនាំសំណាង ហើយហៅលុយចូល?


អ្នកដែលមានជំនឿកុំថាឡើយលេខទូរស័ព្ទ ពណ៌សម្លៀកបំពាក់ រឺរបស់ដាក់តាំងក្នុងផ្ទះ, សូម្បីតែកាបូបលុយក៏គេគិតដែរ ព្រោះពួកគេមានជំនឿថាពណ៌កាបូបលុយអាចហៅសំណាង និង លុយចូលបាន។ ដូច្នេះ, តើគួរជ្រើសរើសពណ៌មួយណាដែរ?
១. ពណ៌ខ្មៅ
ពណ៌មួយនេះគឺជាពណ៌ដែលពេញនិយម ហើយមនុស្សភាគច្រើននិយមចូលប្រើផងដែរ។ ពណ៌នេះតំណាងអោយទ្រព្យសម្បត្តិ និងភាពរីកចំរើន។ វាគឺជាជំរើសដ៏ល្អមួយនៃពណ៌កាបូបលុយ ប្រសិនបើអ្នកកំពុងស្វែងរកភាពរីកចំរើនក្នុងអាជីពការងារ រឺដើម្បីអោយមានភាពកើនឡើងយ៉ាងល្អឥតខ្ចោះនៅក្នុងអាជីវកម្មរបស់អ្នក។

២. ពណ៌ខៀវ
ពណ៌មួយនេះមិនត្រូវបានគេណែនាំអោយប្រើនោះទេ ព្រោះថាវាជានិមិត្តរូបថាលុយនឹងហូរចេញក្រៅដូចទឹក។ អ្នកដែលប្រើកាបូបលុយពណ៌នេះជាធម្មតាមាការលំបាកក្នុងការសន្សំលុយ ដូច្នេះពណ៌មួយនេះមិនត្រូវបានគេជ្រើសរើសប្រើទេ។

៣. ពណ៌ត្នោត
វាប្រហែលជាពណ៌ដែលអ្នកកំពុងប្រើ ព្រោះថាវាក៏ជាពណ៌ដែលជាទីពេញនិយមផងដែរ។ ប្រសិនបើអ្នកចង់បន្ថែមលើការសន្សំសំចៃ រឺមានទំលាប់ក្នុងការចាយវាយច្រើន, សូមជ្រើសរើសពណ៌នេះ ព្រោះថាវានឹងជួយសន្សំលុយរបស់អ្នក។

៤. ពណ៌ក្រហម
ទោះបីជាមនុស្សមួយចំនួនចូលចិត្តវា, ជាពិសេសមនុស្សស្រី ប៉ុន្តែពណ៌មួយនេះមិនត្រូវបានណែនាំអោយប្រើនោះទេ។ ដោយសារតែពណ៌ក្រហមតំណាងអោយភ្លើង, ដូច្នេះប្រសិនបើអ្នកឆុងនឹងពណ៌នេះទៀតនោះ វានឹងដុតទ្រព្យសម្បត្តិ និង សំណាងរបស់អ្នកផងដែរ។


No comments