Home
/
News
/
បណ្តំាគ្រូចិនសែ៖ត្រណម៧យ៉ាងនៃពិធីសែនក្បាលទឹក ក្នុងខែ កញ្ញានេះ !ត្រូវអនុវត្តន៏អោយបានប្រយត្ន័រកសីុដាក់ និងដើម្បីកំុអោយមានរឿងមិនល្អចំពោះគ្រួសារ

ពិធីបុណ្យសែនក្បាលទឹក ឬភ្ជុំចិន ហើយក្នុងភាសាអង់គ្លេសគេហៅថា Hungry Ghost Festival ដែលក្នុងឆ្នាំនេះត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ គេចាប់ផ្ដើមប្រារព្ធឡើង តទៅដោយគេមានជំនឿថាទ្វារឋាននរកនឹងបើក ហើយសាច់ញាតិទាំងឡាយនឹងមកទទួលយកការសែនជូនពីញាតិសន្តាន។ តាមជំនឿប្រពៃណីចិនដែលមិនខុសគ្នាប៉ុន្មានពីជំនឿបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរដែរ ព្រលឹងដែលជាប់ឃុំនៅឋាននរក នឹងត្រូវគេដោះលែងឲ្យមានសេរីភាព និងធ្វើដំណើរមកឋានមនុស្សរយៈពេល ១ខែ ដើម្បីស្វែងអាហារ និងគ្រឿងសំណែនផ្សេងៗពីកូនចៅ។
មានត្រណម ទំនៀមទម្លាប់ និងជំនឿជាច្រើនជុំវិញពិធីបុណ្យសែនក្បាលទឹក Hungry Ghost Festival ហើយទាំងនេះជាអប្បិយជំនឿខ្លះៗគេបានហាមឃាត់ ដែលអ្នកមិនធ្លាប់ដឹង៖
១. មិនត្រូវយំកណ្ដាលអាធ្រាត្រ
ការស្រែកយំ ឬយំខ្សឹកខ្សួល នៅពាក់កណ្ដាលអាធ្រាត្រ ត្រូវគេជឿថាបានទាក់ទាញខ្មោចព្រាយបិសាច និងផ្តល់ឱកាសឲ្យពួកវាចូលសណ្ឋិតក្នុងខ្លួនរបស់អ្នក។
៣. បើកឆត្រទុកចោលក្នុងផ្ទះ
ព្រលឹងខ្មោចព្រាយបិសាច ត្រូវគេជឿថានឹងចូលទៅពួនសម្ងំក្រោមឆត្រ ដូច្នេះបើអ្នកចង់ជូនដំណើរភ្ញៀវមកលេងផ្ទះ គេណែនាំកុំឲ្យបើកឆត្រក្នុងផ្ទះ តែត្រូវទុកចោលនៅក្រៅផ្ទះ។
៤. មិនត្រូវហួច
ការហួចនៅពេលព្រះអាទិត្យលិចគេជឿថា សំឡេងហួចនឹងទាក់ទាញព្រលឹងខ្មោចមកក្បែរអ្នក និងនាំឲ្យសំណាងអាក្រក់។
៥. មិនសម្លាប់សត្វល្អិតក្នុងផ្ទះ
ប្រសិនបើមានសត្វល្អិតតូចៗនៅក្នុងផ្ទះនារដូវនេះ ដូចជាកណ្ដៀរ មេអំបៅ កណ្ដូប គេមិនឲ្យសម្លាប់ពួកវាទេ ព្រោះគេជឿថាជាវិញ្ញាណដូនតាមកលេងផ្ទះកូនចៅ។
៦. មិនត្រូវលេងសើចលើកៅអីទំនេរ
តាមជំនឿកៅអីទំនេរគ្មានមនុស្សអង្គុយដែលយើងឃើញមាននៅក្នុងពិធីសម្ដែងសិល្បៈណាមួយ គេហាមមិនឲ្យនិយាយឡកឡឺយ ឬលេងសើចឡើយ ព្រោះមានព្រលឹងខ្មោចកំពុងអង្គុយ បើពុំដូច្នោះទេហេតុការណ៍អាក្រក់មួយនឹងកើតមាន។
៧. មិនត្រូវធ្វើខួបកំណើតពេលយប់
មនុស្សជាច្រើនកើតក្នុងខែនៃពិធីបុណ្យប្រេតនេះ ហើយប្រាកដណាស់នឹងមានភ្លើងទានធ្វើខួបកំណើតដោយចៀសមិនផុត ប៉ុន្តែមិនត្រូវប្រារព្ធនៅពេលយប់ទេ គឺត្រូវជ្រើសរើសយកពេលថ្ងៃជំនួស។ មួយវិញទៀត មានត្រណមល្បីជាច្រើនដូចជាមិនត្រូវហែលទឹក រៀបការ ដើរកម្សាន្តក្នុងអំឡុងពិធីបុណ្យនេះឡើយ៕
ចំណែកមនុស្សម្នាទាំងស្រីប្រុសនាំគ្នាដុតលុយខ្មោច អុជធូប និងសែននំចំណី ដើម្បីឧទ្ទិសដល់ព្រលឹងបុព្វបុរសដូនតា ដែលជំនឿនេះកើតឡើងតាំងពីសម័យបុរាណចិនមកម្ល៉េះ។ បើតាមប្រពៃណីពុទ្ធសាសនាព្រលឹងខ្មោចទាំងនោះ ត្រូវគេឲ្យឈ្មោះថា “ប្រេត” ជាភាសាសំស្ក្រឹត។
ព្រលឹងទាំងនេះត្រូវគេដំណាលតៗគ្នាថា មិនអាចផឹក ឬបរិភោគអ្វីបានទាំងអស់ និងតែងតែស្រេកឃ្លានជារៀងរហូត។ បើតាមជំនឿសាសនាតាវ ប្រេត ទាំងនោះ ត្រូវគេចាត់ទុកជាមនុស្សដែលស្លាប់ទៅដោយមិនសប្បាយចិត្ត ដោយសារអំពើហិង្សាសម្លាប់ ឬនៅពេលគ្រួសារពួកគេលែងគោរពបុព្វបុរសដូនតា។
ព្រលឹងទាំងនេះត្រូវគេដំណាលតៗគ្នាថា មិនអាចផឹក ឬបរិភោគអ្វីបានទាំងអស់ និងតែងតែស្រេកឃ្លានជារៀងរហូត។ បើតាមជំនឿសាសនាតាវ ប្រេត ទាំងនោះ ត្រូវគេចាត់ទុកជាមនុស្សដែលស្លាប់ទៅដោយមិនសប្បាយចិត្ត ដោយសារអំពើហិង្សាសម្លាប់ ឬនៅពេលគ្រួសារពួកគេលែងគោរពបុព្វបុរសដូនតា។
មានត្រណម ទំនៀមទម្លាប់ និងជំនឿជាច្រើនជុំវិញពិធីបុណ្យសែនក្បាលទឹក Hungry Ghost Festival ហើយទាំងនេះជាអប្បិយជំនឿខ្លះៗគេបានហាមឃាត់ ដែលអ្នកមិនធ្លាប់ដឹង៖
១. មិនត្រូវយំកណ្ដាលអាធ្រាត្រ
ការស្រែកយំ ឬយំខ្សឹកខ្សួល នៅពាក់កណ្ដាលអាធ្រាត្រ ត្រូវគេជឿថាបានទាក់ទាញខ្មោចព្រាយបិសាច និងផ្តល់ឱកាសឲ្យពួកវាចូលសណ្ឋិតក្នុងខ្លួនរបស់អ្នក។
២. មិនត្រូវរុះរើ និងជួសជុល ផ្ទះឬការិយាល័យឡើយ
ក្នុងអំឡុងពិធីបុណ្យ ១ខែ ការធ្វើបែបនេះ ត្រូវគេចាត់ទុកថាជាការចាប់ផ្ដើមដោយភាពអពមង្គល ព្រោះគេជឿថាព្រលឹងខ្មោចនឹងចូលស្នាក់នៅមុន ហើយគេមិនអាចបណ្ដេញចេញបានឡើយ។

Post a Comment