Header Ads

ជឿអត់បងប្អូន! ពូជម្ទេសថ្លៃបំផុតលើលោក លក់១គីឡូ ២៥ ៨០០ដុល្លារអាមេរិក (មានវីដេអូ)



បងប្អូនប្រហែលជាមិនដែលគិតថាបន្លែ ឬផ្លែឈើសម្រាប់ញ៉ាំឆ្ងាញ់មួយភ្លែត ឆ្អែតមួយរយៈមានតម្លៃថ្លៃដល់ទៅ រាប់ពាន់ រាប់ម៉ឺនដុល្លារនោះទេ ប៉ុន្តែពេលនេះ ពូជម្ទេសមួយប្រភេទនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ដោយសារ តម្លៃ របស់វា ថ្លៃចង់ប្រហែលមាសទៅហើយ។
ម្ទេស Charapita ជាពូជម្ទេសផ្លែតូចៗពណ៌លឿង ត្រូវបានដាំដុះនៅភូមិ Frauenkirche​ប្រទេសអូទ្រីស ដែល​មានដើមកំណើតចេញពីភាគខាងជើងប្រទេសប៉េរូត្រូវបានគេរកឃើញថាជាម្ទេសថ្លៃមួយគ្មានពីរនៅលើពិភពលោក។ Charapita ត្រូវបានគេលក់ទាបបំផុត មួយគីឡូតម្លៃ ២៥ ៨០០ដុល្លារអាមេរិក។ បើប្រៀបធៀបនឹងពូជម្ទេសដទៃទៀត វាហឹរណាស់ ហើយមិនគួរញ៉ាំទាំងនៅស្រស់ឡើយ៕







No comments