Header Ads

ល្បីទៀតហើយ ស្អាតប្លែកភ្នែកតែម្តង!  រថយន្ត​អង្គរម៉ូឌែល​ថ្មី ២០១៨ រចនា​ប្លែក​ភ្នែក​ ខុស​ពី​មុន​ដាច់​



រថយន្ត​អង្គរ​ជា​​រថយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​​ដែល​ជា​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់​ស្ថាបនិក​លោក ញាន ផល្លឹក។ រថយន្ត​អង្គរ​មិន​ត្រឹម​ទទួល​ស្គាល់​ពី​ពលរដ្ឋ​ក្នុង​ស្រុក ​តែ​​ក៏​ទទួល​បាន​ការ​កោតសរសើរ​រហូត​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ធំៗ​នៅ​បរទេស​​​បាន​​​ចុះ​មក​ផ្សព្វផ្សាយ​យ៉ាងព្រោងព្រាត។



លោក ញាន ផល្លឹក ដែល​បាន​បង្កើត​រថយន្ត​អង្គរ​បាន ៥ ជំនាន់​មាន រថយន្ត​អង្គរ ២០០៣, រថយន្ត​អង្គរ ២០០៤ , រថយន្ត​អង្គរ ២០១០, រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤ នៅ​ឆ្នាំ ២០១៨ បាន​ចេញ​រថយន្ត​អង្គរ​ម៉ូដែលថ្មី​មួយ​ទៀតឈ្មោះ Golf car មាន​ការ​រចនា​រូប​រាង​ស្អាត​​​ប្លែក​ពី​ម៉ូឌែល​មុន​ៗ។
រថយន្ត​អង្គរ Golf car ២០១៨ ពណ៌​សូកូឡា​នេះ​​​រចនា​ឡើង​ដោយ​​មាន​តែ​កៅ​អី​សម្រាប់​អង្គុយ​ពីរ រត់​ដោយ​ថាមពល​អគ្គិសនី មិនប្រើ​សោរ (​ប្រើកាត) ដើម្បី​បញ្ឆេះ និង​​​មាន​កន្លែង​សម្រាប់​ដាក់​ឥវ៉ាន់​ខាងក្រោយ​មួយ​។
ចង់​ដឹង មើល​រូប​រាង​ក្រោម​នេះ៖









No comments