ម្តងនេះចាប់បានទំាងវ៉ូង! ជនជាតិចិន១០០នាក់ ក្នុងខុនដូអគារ៩៩ សង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិត
កាលពីថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខុនដូ អគារ៩៩ ផ្លូវ៣៣៦ កែង៣៧៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កំលំាងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងទ្រង់ទ្រាយធំជាច្រើននាក់ ចុះត្រួតពិនិត្យការស្នាក់នៅ និងការបំពេញការងាររបស់ជនបរទេស ដោយឃាត់ខ្លួនបានជនជាតិចិនចំនួន១០០នាក់ យកមកសាកសួរ ពាក់ព័ន្ធនឹងករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិត(voip) និងដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិចិន។

ជាក់ស្តែងសមត្ថកិច្ចបានរកឃើញមានជនជាតិចិនចំនួន១០០នាក់ ក្នុងនោះមានស្រី១៩នាក់ជា បានលួចចូលមកស្នាក់នៅខុនដូ អគារ៩៩ សង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិត(voip)និងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវ ។ជនជាតិចិនប្រុសស្រីទាំង១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

Post a Comment