ព្រោះតែក្តីរំភើបជំនួស នាង ប្រាក់គន្ធា ទើបលោក អ៊ីណូ បង្ហោះសារមួយនេះឡើង (មានចម្រៀង)

នាង ប្រាក់ គន្ធា ដែលបងប្អូនស្គាល់ហើយថាជា អតីតបេក្ខភាពក្នុងកម្មវិធីប្រលង ចម្រៀងលំដាប់ថ្នាក់ ពិ ភពលោក Cambodian idol រដូវកាលទី ២ តែត្រូវបរាជ័យក្នុងការលើកពាន់ទៅលើ ឈិន ម៉ានិច។ នាង ប្រាក់សុគន្ធធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសម្លេងដ៏ពិរោះរបស់នាង។
តែលទ្ធផលចុងក្រោយបង្អស់គឺនាងមិនបានជាប់ជ័យលាភីក្នុងកម្មវិធីមួយនេះឡើយ តែទោះជាយ៉ាងណាក្តី នាង ប្រាក់គន្ធា ក៏បានក្លាយជាតារាចម្រៀងមួយរូបទៅហើយប្រចាំផលិតកម្មសាន់ដេ ទាំងនេះគឺដោយសារតែមានការជួយជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀង និងអ្នកនិពន្ធ លោក អ៊ីណូ ផ្ទាល់តែម្តង។
ហើយថ្មីៗនេះរឹតតែមានការភ្ញាក់ផ្អើលខ្លាំងដែលបទចម្រៀងរបស់នាងមានចំណងជើងថា « បេះដូង ចេះស្រវឹង» ដែលចំនួនអ្នកចូលទស្សនាច្រើនរហូតដល់ ២លានជាងដង ធ្វើឲ្យលោកអ៊ីណូរំភើប ហើយបានសរសេរសារមួយពោលថា « បេះដូងចេះស្រវឹង» ការខិតខំនិពន្ធ ពិតជាបានផ្លែផ្កាមែន៕









Post a Comment