ពេលនេះខ្ទីយត្រូវជួបទុកធំហើយ!!! ប៉ូលីសចាប់ខ្ទើយ ១២ នាក់ កោរសក់ និងឲ្យស្លៀកខោអាវប្រុសវិញ (មានវីដេអូ)
ថ្មីៗនេះ មន្ត្រីប៉ូលិសនៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធើរណេតនៅជុំវិញពិភពលោកភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញយុទ្ធនាការរបស់ពួកគាត់ ចាប់ឃាត់ខ្លួនសហគមន៍ LGBT ហើយបានធ្វើរឿងដ៏គួរឲ្យអស់សំណើចនេះ… ។
មេប៉ូលិសខេត្ត Aceh លោក Ahmad Untung Surianata បាននិយាយថា ក្រុមស្ត្រី (ប្តូរភេទ) ចំនួន ១២ នាក់ ត្រូវបានឃាត់ខ្លួន បណ្ទាប់ពួកគេបានឆ្មក់ចូលហាងកែសម្ផស្សដែលមានទីតាំងចំនួន ៥ កន្លែង កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៧ ។
លោក Surianata បានបន្ថែមថា មន្រ្តីក្រោមបង្គាប់របស់លោកបានពួកគេកោរសក់ ហើយបានបង្ខំពួកគេឲ្យស្លៀកពាក់ខោអាវប្រុសវិញផងដែរ ។ នេះគឺជាការ “បណ្តុះបណ្តាល” របស់ស្ត្រីដែលត្រូវបានប្តូរភេទ “ត្រលប់មកបុរស” វិញរបស់ប៉ូលិសខេត្ត ។
BBC ដកស្រង់សម្តីមេប៉ូលិស ឲ្យដឹងថា៖ “យើងនឹងរក្សាពួកគេក្នុងរយៈពេលបីថ្ងៃ ក្នុងអំឡុងពេលនោះ ពួកគេត្រូវរត់បណ្តើរ ស្រែកបណ្តើរ រហូតដល់ពួកគេជាប្រុសរហូតមកដល់ពេលនេះពួកគេទាំងអស់បានក្លាយជាមនុស្សប្រុសធម្មតា” ។
នេះគឺជាផ្នែកមួយនៃយុទ្ធនាការដើម្បីរារាំងមនុស្សក្នុងសហគមន៍ស្រឡាញ់ភេទដូចគ្នា (ភេទដូចគ្នា និងអ្នកប្តូរភេទ) ពីការធ្វើឲ្យប៉ះពាកើដល់ប្រជាជនឥណ្ឌូណេស៊ីជំនាន់ក្រោយ។ ប៉ូលិសបានចាប់ផ្តើមការបង្ក្រាបបន្ទាប់ពីទទួលបានរបាយការណ៍របស់បុរសនៅវិទ្យាល័យថា ត្រូវបានបញ្ឆោតដោយស្ត្រីនៅក្នុងហាង។ ប៉ូលិសក៏បានរាយការណ៍ផងដែរ អំពីការប្រើគ្រឿងញៀននៅក្នុងតំបន់នេះ។ លោក Surianata បានបដិសេធថា យុទ្ធនាការនេះមិនមែនជាការបង្ក្រាបទៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទេ។
គួរបញ្ជាក់ថា ខេត្ត Aceh ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសឥណ្ឌូណេស៊ី គឺជាតំបន់តែមួយគត់ដែលអនុវត្តច្បាប់ Sharia នៅក្នុងប្រទេសនេះ។ នៅខែឧសភា ឆ្នាំ ១៩៧៧ បុរសវ័យក្មេងពីរនាក់ ត្រូវបានគេវាយរហូតដល់ជាង ៨០ រំពាត់ ចំពោះទង្វើរួមរ័ក្សជាមួយមនុស្សដែលជាភេទដូចគ្នា។ ពួកគេត្រូវបានគេចាប់ខ្លួននៅពេលដែលអ្នកជិតខាងបានទូរស័ព្ទ ហើយសម្រុកចូលក្នុងផ្ទះដើម្បីថតរូប។
អ្នកស្រី Tunggal Pawestri សកម្មជនសិទ្ធិមនុស្សនៅប្រទេសឥណ្ឌូនេស៊ី បាននិយាយថា វាជាការពិតណាស់ ដែលប៉ូលិសបានរំលោភលើសិទ្ធិមនុស្សរបស់ស្ត្រីប្តូរភេទដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការកាលពីថ្ងៃទី ២៨ ខែមករា ។ អ្នកស្រីបានបន្តថា “ខ្ញុំមានអារម្មណ៍ភ័យខ្លាចចំពោះសុខភាព និងសុខភាពផ្លូវចិត្តរបស់អ្នកដែលត្រូវបានចាប់ខ្លួន”។
នៅក្នុងខែមករា អ្នកនយោបាយឥណ្ឌូនេស៊ី បានចាប់ផ្តើមពិភាក្សាអំពីក្រមព្រហ្មទណ្ឌដែលបានធ្វើវិសោធកម្មលើបទបញ្ជាដែលថា មនុស្សដែលមិនទាន់រៀបការហើយ រួមភេទត្រូវបានចាត់ទុកថាខុសច្បាប់៕











Post a Comment