ជួយស៊ែរបន្ទាន់ផង!!! ដោយសារតែញុាំមីកញ្ចប់រាល់ថ្ងៃ ទើបធ្វើឲ្យក្មេងស្រីម្នាក់នេះស្ថិតក្នុងសភាពគួរឲ្យសង្វេគ…
យោងតាមប្រភពព័ត៌មានរបស់ថៃមួយឈ្មោះ news.sanook.com បានចុះផ្សាយថាមានករណីរន្ធត់មួយ ដែលក្មេងស្រីម្នាក់ដេកស្ទើរតែលែងដឹងខ្លួននៅលើគ្រែអស់រយៈពេលជាង២ឆ្នាំ ដោយសារតែញាុំមីលើសកំរិតពេក។
ក្នុងនោះផងដែរកាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅប៉ុន្មានថ្ងៃនេះ មានវេបសាយខាងលើបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយម្តាយ និងជីដូនក្មេងស្រីរងគ្រោះដោយសារការបរិភោគមីកញ្ចប់ហួសកំរិតនេះ ដោយម្តាយរបស់ក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា រឿងរ៉ាវនេះបានកើតឡើងកាលពី២ឆ្នាំមុន ក្មេងស្រីរងគ្រោះអង្គុយញាុំមីសុខៗស្រាប់តែប្រកាច់ហើយសន្លប់ គាត់ក៏បានបញ្ជូននាងទៅមន្ទីពេទ្យ Ya Ya Khao ប៉ុន្តែហួសពេលបន្តិចព្រោះផ្ទះរបស់គាត់នៅឆ្ងាយពីផ្ទះ។
ភ្លាមៗនោះដោយមិនអាចជួយសង្រ្គោះបានម្តាយក្មេងនេះ ក៏ដាច់ចិត្តបញ្ជូននាងទៅទៅមន្ទីពេទ្យធំដែលមានឈ្មោះ Trang ព្រោះនាងមានអាការៈធ្ងន់ធ្ងរខ្លាំងពេក ដោយបេះដូងរបស់នាងសឹងតែឈប់ដំណើរការទៅហើយតែគ្រូពេទ្យបានព្យាយាមជួយអោយវាត្រលប់មកលោតធម្មតាមកវិញ។ ក្នុងរយៈពេល២ខែក្រោយពីជួយសង្រ្គោះនោះស្ថានភាពរបស់នាងនៅតែមិនល្អដដែល។
បន្ថែមពីនេះ គ្រូពេទ្យបានពន្យល់ថា មកពីក្មេងស្រីរងគ្រោះបរិភោគមីកញ្ចប់នេះច្រើនហួសហេតុពេក ធ្វើអោយក្នុងខ្លួនរបស់នាងខ្វះនូវសារធាតុចិញ្ចឹមជាច្រើនដូចជា កង្វះសារធាតុរ៉ែ ខ្សោះជាតិទឹក សូដ្យូមខ្ពស់ តម្រងនោមធ្វើការយ៉ាងលំបាករហូតដល់ទឹកនោមមានពណ៌លឿង។ ម្តាយរបស់ក្មេងស្រីរងគ្រោះបានប្រាប់ថាកូនរបស់ខ្លួនញាុំមីក្នុងមួយថ្ងៃ មាន៣ ទៅ៤កញ្ចប់ឯណោះ។
Post a Comment