ចង់បានធ្មេញសភ្លាមៗ សាកល្បងវិធីទាំងនេះមើល ដឹងហើយ!!
ស្នាមញញឹមគឺជាភាពទាក់ទាញមួយរបស់មនុស្ស។
ដើម្បីទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត
អ្នកត្រូវការធ្មេញដ៏ស្រស់ស្អាតផងដែរ។ ប៉ុន្តែ
ការសម្អាតធ្មេញជាមួយនឹងថ្នាំដុសធ្មេញមួយមុខមិនទាន់គ្រប់គ្រាន់ឡើយ។
ប្រសិនបើអ្នកចង់បានធ្មេញដែលសភ្លាម និងចែងចាំងជាងមុន
អ្នកអាចសាកល្បងប្រើប្រាស់គ្រឿងផ្សំក្នុងផ្ទះបាយប៉ុន្មានប្រភេទខាងក្រោមនេះបាន
បន្ថែមលើការសម្អាតធ្មេញជាប្រចាំរបស់អ្នក។
១. អំបិល
អំបិលត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យធ្មេញសតាំងពីសម័យបុរាណមកម្ល៉េះ។
អ្នកអាចប្រើប្រាស់វាជាមួយនឹងថ្នាំដុសធ្មេញបាន។
ការប្រើប្រាស់អំបិលដុសធ្មេញ មិនត្រឹមតែជួយឱ្យធ្មេញសទេ
វាថែមទាំងជួយឱ្យធ្មេញអ្នកបាត់ឈឺទៀត។
២. ក្រូចឆ្មារ
ទឹកក្រូចឆ្មារមានសារសំខាន់ណាស់សម្រាប់សុខភាពប្រចាំថ្ងៃ
ហើយវាក៏អាចជួយឱ្យធ្មេញសទៀតផង។ បើធ្មេញរបស់អ្នកមានពណ៌លឿង
អ្នកអាចសម្អាតធ្មេញជាមួយនឹងក្រូចឆ្មារ និងអំបិលបាន។ ប៉ុន្តែ
កុំធ្វើវាជាប្រចាំ
ព្រោះវាមានជាតិអាស៊ីតធម្មជាតិដែលអាចបណ្តាលឱ្យធ្មេញអ្នកឆាប់ពុក។
៣. ស្ត្រប៊រ័រី
ព្រោះតែផ្លែឈើនេះមានសារធាតុ ម៉ាលីក អាស៊ីត (malic acid)
ដូច្នេះវាអាចជួយលាងជម្រះធ្មេញឱ្យសស្អាតបាន។
សារធាតុសរសៃនៅក្នុងផ្លែស្ត្រប៊រ័រី
អាចជួយកម្ចាត់សរីរៈតូចៗដែលជាហេតុផលធំមួយធ្វើឱ្យធ្មេញពុក
និងដង្កូវស៊ី។
៤. សម្បកចេក
សម្បកចេកក៏អាចជួយឱ្យធ្មេញអ្នកសស្អាតភ្លាមៗដែរ
ហើយវាងាយស្រួលរក ព្រមទាំងតម្លៃថោកសមរម្យទៀតផង។
អ្នកគ្រាន់តែបកសម្បកចេកមួយចេញមក
បន្ទាប់មកប្រើផ្ទៃខាងក្នុងនៃសម្បកនោះមកត្រដុសនឹងធ្មេញប្រហែល ២
ទៅ ៣នាទីក្នុងមួយថ្ងៃ៕
ប្រភព៖ boldsk
Post a Comment