Header Ads

អាណិតខ្លោចចិត្ត! នារីរងគ្រោះម្នាក់ ត្រូវបានប្តី និងក្រុគ្រួសារខាងប្តី វាយធ្វើបាបយ៉ាងធ្ងន់រហូតដល់ពិកាភ្នែកម្ខាង នឹងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យឯកជន



តាមរយះហ្វេសប៊ុករបស់ Srey Tikrongបានបង្ហោះសារមួួយបានរៀបរាប់ពីនារីម្នាក់បានទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារកាលពីថ្ងៃទី​ ២៥ មិនា​ ឆ្នាំ​ ២០១៨​ ខាងក្រោមនេះជាសារដែលបានបង្ហោះ៖








ហេតុការនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៨ វេលាម៉ោង១២ រំលងអាទ្រាត។
ហេតុការនេះបានអោយដឹងទៀតថា បុរជាប្តីមានឈ្មោះ សរ ចន្នីរិទ្ធ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គក្រុមហ៊ុន លក់ប្រេងម៉ាសុីនម៉ូលី មានទីលំនៅ ផ្ទះ៦៣ដេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជយ័ ភ្មំពេញ ។


 និងប្រពន្ធមានឈ្មោះឆេង សុខរ៉ា ជនជាតិខ្មែរ អាយុ៣២ ជាបុគ្គធនាគា មានទីលំនៅផ្ទះកើតហេតុខាងលើ។ ហេតុការណ៏នេះបានអោដឹងទៀតថា បុរសជាប្តី ក្រៅពីម៉ោងធ្វើការបានដើរផឹកសុី និងមានស្រីញី ស្ទើររ៉ាល់យប់ ប៉ុន្តែប្រពន្ធម៨នដែលសួរនាំឫរករឿងម្តងណាឡើយ លុះមកដល់ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៨ ដោយឃើញសភាពប្តីស្រវឹងខ្លាឱពេក នឹងលឺរអូខ្លាំងពេកក៏បានសួទៅប្តីថា តើបងមានរឿអីជាមួយអ្នកណា? 


គ្រាន៉តែលឺសំលេងប្រពន្ធប៉ុនណឹង លោកប្តីបានជេរប្រពន្ធថា មីចិងម្រាយកុំចេះដឹងរឿងអញ បករយត្ន័អញយកកំបោតអារករចោល ប្រពន្ធក៏បានតបវិញថា គ្រាន់ខ្ញិំសួរប៉ុណឹងហេតុអីចាំបាច់ជេរដល់ម្តាយ ម្នាយខ្ញុំមិននៅជាមួយអ្នឯងឯណា ក្រែងសព្វថ្ងៃណឹងខុ្ញំរស់នៅជាមួយម្តាយអ្នកឯងតើ? គ្រាន់តែលឺប៉ុណឹង ក៏ស្រែកថាយើ មីង៉ែងហានជេរម្តាយយើងផង រួចក៏ស្ទះទៅវាយប្រពន្ធ បីបួដៃ និងចាប់បោចសក់ខ្ទប់ជញ្ជាំង ទាត់និងលោតធាក់នាង រហូតបែកឈាមពេញភ្នែក និងស្រែកផ្អើលអ្នកជិតខាង ទើបឈប់ គួរបញ្ជាក់ថា មុនពេលបុរសជាប្តីវាយប្រពន្ធ ក្រុមគ្រួសារខាងប្តីបានឃើញ និងឈរមើលគ្រប់គ្នា ប៉ុន្តែមិនជួឃាត់ តែបែជាពន្យួសអផយវាយថែមទៀត(ម្តាយក្មេក)។


 ក្រោយពេលកើតហេតុបានប្រហែល១ម៉ោងនាងបានអោយអ្នកជិតខាង ជូនទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ(សង្កាត់បឹងទំពន់) ប៉ុន្តែលោកប៉ូលិសបានត្រឹមតែទួលពាក្យបណ្តឹង នោងថតរបួសស្នាកស្នសមជនរងគ្រោះ ទុកចោល អោយត្រជាក់ដូគូទលោកនេន។ ដោយគ្មានដំណោះស្រាយ និងគ្មានការអន្តរាគមន៏ពីលោកប៉ូលីដប៉ុស្តិ រំលងបាន១ថ្ងៃនាងបានធ្វើដំណឹរទៅរកម្តាយនៅខេត្តកំពង់ចាម ហើយក៏សឱរេចចោត្តដាក់ពាក្យបណ្តឹងទៅតុលាការ។



 ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំឃើញមានដំណឹងនៅឡើយ។ គួរអាណិតនាងណស់ ជាង១សប្តាហ៏ ហើយភ្នែកនាងនៅតែហីរឈាមមិនឈប់ ហើយមិនបានទៅធ្វើការទៀត។ តើពេលណាទើបរកយុតិធម៍ជូននាងទៅ ។ តើលោកតុលាការរកយុតិធម៍ជូននាងបានទេ។ យើងខ្ញុំជា្របជាពលរដ្ឋសូម អំពាវនាវដល់ គ្រប់ក្រសួង និងស្ថាបណ័ដែលពាក់ពាន់ ជាពិសេសស្ថាបណ័តុលាការ និងជាពិសេសទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ ប៊ុន រ៉ានីហ៊ុនសែន ដែលជាមាតា បីតាជាតិ សូមជួយចាត់វិធានការ និងផ្តន្ទាទោសជនល្មើសនេះទៅតាមច្បាប់ផងចុះ ។















































No comments