ឯកឧត្តម ជា សុផារ៉ា លេងមួយក្បាច់នេះ ធ្វើឲ្យប្រជាជនខ្មែរពេញចិត្តស្តូកតែម្តង
ពិតជាមានមោទនភាពជាតិខ្មែរមែន !ឯកឧត្តម ជា សុផារ៉ា បានចេញសេចក្តីលិខិតប្រកាសឲ្យប្រើអក្សរខ្មែរលើផ្ទាំងផ្សព្វផ្សាយ លើកស្ទួយអត្តសញ្ញាណជាតិ។គោលការណ៍ក្នុងការសរសេរអក្សរខ្មែរលើផ្ទាំងផ្សព្វផ្សាយដែលបានកំណត់នោះត្រូវគោរពតាមលក្ខណដូចខាងក្រោម៖
១. អក្សរខ្មែរត្រូវសរសេេរឲ្យបានធំជាងអក្សរបរទេស ហើយត្រូវសរសេរនៅជួរខាងលើ។
២. អក្សរបរទេសត្រូវសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សរខ្មែរ។
៣. ការសរសេរអក្សរខ្មែរត្រូវអនុវត្តតាមវចនានុក្រមសម្តេចព្រះមហាសុមេធាធិបតីជោគញាណោ “ជួនណាត”។
Post a Comment