កូនក្រមុំស្រក់ទឹកភ្នែក!! នៅថ្ងៃពិធីរៀបមង្គលការ ហែជំនូនសុខៗបាត់កូនកំលោះ ពេលទៅតាមមើលដល់ផ្ទះ ទើបដឹងថា…
ហេតុការណ៏នេះបានកើតពីថ្ងៃអាទិត្យអនាគតកូនកំលោះលោក Boonyang Sawatdee អាយុ ២៦ឆ្នាំ បានធ្វើដំណើរពីស្រុកកំណើតនៅខេត្តស្រះកែវ ទៅកាន់កន្លែងរៀបចំពិធីខាងស្រីនាង Arunee អាយុ ២៤ឆ្នាំ នៅខេត្តប្រាចិនប៊ូរី ដែលធ្វើដំណើរតែ ៤៥នាទីប៉ុណ្ណោះ។
យោងទៅតាមគ្រួសារខាងស្រី កូនកំលោះលោក Boonyang រំពឹងថាមកដល់ដល់ផ្ទះខាងស្រីនៅម៉ោង ៦ព្រឹកប៉ុន្តែដល់ម៉ោងកំណត់ កូនកំលោះបានសុំពន្យារពេលដល់ម៉ោង ៩ព្រឹក ដោយប្រាប់ថាកំពុងនៅតាមផ្លូវ។
ដល់ម៉ោង ៩ហើយ នៅតែមិនទាន់ឃើញមកទៀត ហើយក៏គ្មានដំណឹងពាក់ព័ន្ធនឹងកូនកំលោះ កូនក្រមុំក៏បានទូរសព្ទទៅតែមិនអាចទាក់ទងបាន។ គ្រួសារកូនក្រមុំក៏បានជិះរថយន្តទៅដល់ផ្ទះកូនកំលោះនៅស្រះកែវ តែពុំឃើញអ្នកណាម្នាក់ឡើយ គឺពួកគេចាកចេញពីផ្ទះទាំងអស់គ្នា។
បន្ទាប់មកគ្រួសារខាងស្រីទើបដឹងថា គ្រួសារលោក Boonyang ប្រហែលជាមិនមានប្រាក់ថ្លៃបង្គាប់តាមពាក្យសន្យាចំនួន ៦ពាន់ដុល្លារ និងមាសទម្ងន់ ៥បាត។ គ្រួសារខាងស្រីអះអាងថា ខ្លួនបានរៀបចំពិធីចំណាយជាង ៣ពាន់ដុល្លារ ដូច្នេះពួកគេបានជួលមេធាវីដើម្បីប្ដឹងកូនកំលោះទារសងជំងឺចិត្ត។
ចំណែកកូនក្រមុំ ត្រូវគេរាយការណ៍ថាបានស្រែកយំស្ទើរសន្លប់ និងសម្រេចបោះបង់ការងារនៅរោងចក្រព្រោះខ្មាសមិត្តរួមការងារផងដែរ៕







Post a Comment