Header Ads

កាន់តែពិសេសហើយពេលនេះ! កាណូតដឹកអ្នកដំណើរតម្លៃ ២០ម៉ឺនដុល្លារបើកផ្លូវការមុនចូលឆ្នាំខ្មែរ គ្រោងឲ្យជិះ Free




ការ​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ពី​ព្រែក​ព្នៅ-តាខ្មៅ នឹង​បើក​ឲ្យ​ដំណើរការ នៅ​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៨។ នេះ​បើ​តាម​ឯកឧត្តម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។
ក្នុង​ពេល​អញ្ជើញ​ពិនិត្យ​ការ​ដ្ឋាន​សាងសង់​កំពង់​ផែ​កាណូត​ដឹកជញ្ជូន​អ្នក​ដំណើរ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ឃ្លាំង​សាំង​ឫស្សីកែវ នា​ព្រឹក​ថ្ងៃ​ទី១០ ខែ​មីនា​នេះ ឯកឧត្តម ស៊ុន ចាន់ថុល បាន​ឲ្យដឹង​ថា ក្រសួង​បាន​កុម្ម៉ង់​ទិញ​កាណូត​ថ្មី ២ គ្រឿង​ពី​ប្រទេស​វៀតណាម។ ក្នុងនោះ ១​គ្រឿង តម្លៃ​ជិត ២០ម៉ឺន​ដុល្លារ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា កាណូត​ថ្មី មាន​ចំណុះ ផ្ទុក​អ្នក​ដំណើរ ៤៨​នាក់ ដោយ​បំពាក់​ម៉ាស៊ីន​ត្រជាក់។ រីឯ​កាណូត​ចាស់​របស់​ក្រសួង អាច​ផ្ទុក​មនុស្ស ៦០ នាក់ ក្នុង ១​គ្រឿង។ ចំពោះ​ការ​ដាក់​ឲ្យ​ដំណើរការ​ដោយ​ឥតគិតថ្លៃ​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បញ្ជាក់​ថា ​រដ្ឋាភិបាល​នឹង​ពិចារណា នៅ​ពេល​បើក​ដំណើរ​ការ​ដំបូង ​នឹងអនុញ្ញាត​ឲ្យជិះ​ Free ប៉ុន្តែ​មិនទាន់​កំណត់​រយៈពេល​នៅឡើយ​។
កាណូត ១​គ្រឿង នឹង​ផ្ទេរ​មក​ឲ្យ​កម្ពុជា​ នៅថ្ងៃទី៣០ ខែ​មីនា នៅ​ក្អមសំណរ ហើយ​ ១គ្រឿង​ទៀត នឹង​ប្រគល់​ឲ្យ​កម្ពុជា​ នៅ​ខែ​មេសា។ ក្នុង​នោះ កម្ពុជា​ក៏​មាន ​កាណូត​ចាស់ ២​គ្រឿង ដែល​ជួសជុល​លាប​ថ្នាំ ដើម្បី​ឲ្យ​ដាក់​ដំណើរការ​ដឹក​ជញ្ជូន​អ្នកដំណើរ​នេះ។ ដូច្នេះ​នៅ​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៨ យ៉ាងហោចណាស់ មាន​កាណូត ៣ ​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​អ្នកដំណើរ​ពី​ភ្នំពេញ នៅ​ចំណុច​ព្រែកព្នៅ ទៅ​តាខ្មៅ ខេត្ត​កណ្តាល៕





No comments