Header Ads

ដំណឹងល្អ! សម្តេច ហ៊ុន សែន បានឲ្យ​ប្រជា​ពលរដ្ឋ​ជិះឡាន​ក្រុង​ Free ទៅ​ខេត្ត​​៧ ចាប់ពីមុន​ដល់ក្រោយចូលឆ្នាំ



វាពិតជាដំណឹងដ៏សែនរីករាយបំផុតសំរាប់បងប្អូនប្រជាពលរដ្ឋ។ដំណឹងល្អត្រូវបានប្រកាស
ដោយសម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលព្រឹក​ថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០១៨ នៅ​កោះពេជ្រ។

ចាប់ពី​ថ្ងៃទី​១២ ខែ​មេសា ដល់​ថ្ងៃទី ១៨ ខែ​មេសា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​អាច​ជិះ​រថយន្តក្រុងដោយមិនបង់លុយ (FREE) ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​តាម​ផ្លូវជាតិ​លេខ៥ (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ) និង​ផ្លូវជាតិ​លេខ ១ (កណ្តាល ព្រៃវែង ស្វាយរៀង)។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​គ្រូ​បង្រៀន ។

សម្តេច​ ហ៊ុន សែន បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្ត​ក្រុង​ដែលមាន​ផ្លាក​សញ្ញា “រាជធានី​ភ្នំពេញ” ចំនួន ៦០​គ្រឿង ដើម្បី​ជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើរ​របស់​​ប្រជាពលរដ្ឋ​នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ។
សូម​រម្លឹក​ថា កាលពី​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​រថយន្ត​ក្រុង​នៅក្នុង​រាជធានី​ភ្នំពេញដោយ​ឥត​គិតថ្លៃ​រយៈពេល ៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ខ្មែរ​គឺថ្ងៃ​ទី១៤ ១៥ និង ១៦ ខែ​មេសា ឆ្នាំ​២០១៨​ផងដែរ៕











No comments