ឃាតកម្មដ៏ឃោឃៅ! ម្តាយ និងកូនប្រុស២នាក់ ត្រូវឃាតកអារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅលើផ្ទះ ដោយ..
ត្បូងឃ្មុំ៖កាលពីកាលពីថ្ងៃទី១ ខែមេសាឆ្នំា ២០១៨ មាន ឃាតកម្មដ័សាហាវឃោឃៅមួួយបានកើតឡើងក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយស្ត្រីជាម្តាយ និងកូនប្រុសពីរនាក់ត្រូវឃាតករអារកសម្លាប់យ៉ាងអាណោចអាធម។ហេតុការណ៏នេះ ត្រូវបានអ្នកជិតខាងផ្ទះរបស់ស្រ្តីរងងគ្រោះបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន។
តាមសម្តីស្រី្តឈ្មោះថា សេង នាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃជនរងគ្រោះ បាន យកផ្អកមកឲ្យជនរងគ្រោះ ឈ្មោះ ឃាន សុខ លាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំថ្មពេជ្រ ស្រុកខេត្តត្បូងឃ្មុំ។ ខណៈ ពេលមកដល់ឃើញផ្ទះស្ងាត់ខុសពីធម្មតា មិនឃើញ បើកទ្វារលក់ដូរ ដូចសព្វដង ហើយគាត់ដើរចូល ដល់ក្រោមផ្ទះឃើញមានស្នាមឈាមហូរ តាមសរសរផ្ទះ ហើយបានឡើងទៅលើផ្ទះ រុញទ្វារចូលទៅឃើញជនរងគ្រោះ ដេកស្លាប់ទាំងអស់មានម្ដាយ និងកូនប្រុស២នាក់ទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ (ម្ដាយ) ភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ, ទី២៖ ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ធឿន ធារី ភេទប្រុសអាយុ ១១ឆ្នាំ ស្លាប់ដោយសារមានស្នាមកាំបិតអារ.ក។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញ នៃអធិការ ដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្រ ចុះដល់កន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវ និងសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ចន្លោះម៉ោង១២៖០០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។បច្ចុប្បន្នជំនាញ កំពុងធ្វើការស្រាវ ជ្រាវ កសាងសំនុំរឿងតាមនិតិវិធី៕










Post a Comment