ពេលនេះ រកឃើញហើយ វីដេអូមួយដែលបង្ហាញពីសកម្មភាព រថភ្លើងបុករថយន្តកាលពីព្រឹកមិញ តាមរយៈកាមេរ៉ាសុវត្ថិភាព (មានវីដេអូ)
នៅក្នុងហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះវីដេអូតាមរយៈការថតបានពីកាមេរ៉ាសុវត្ថិភាព ទាក់ទងរថភ្លើងបានបុករថយន្តកាលពីព្រឹកមិញនេះ នៅក្រុងប៉ោយប៉ែត។ ដោយក្នុងនោះ លោកក៏បានបញ្ជាក់សារមួយបន្ថែមទៀតផងដែរថា៖"រថភ្លើងនិងរថយន្តនីសាន់បុកគ្នានៅក្រុងប៉ោយបែត របួសធ្ងន់ម្នាក់នៅចំនុចសួនច្បារប៉ោយប៉ែតមានជ័យភូមិគ ម ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត នៅវេលា ម៉ោង១០៖៣៥នាទីព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨ ។ នេះជាលើកទី ២ ហើយដែលរថភ្លើង និង រថយន្ត បុកគ្នា បន្ទាប់ពីមានការសម្ភោធដាក់អោយប្រើប្រាស់ដំណើរការស្ថានីយ៍រថភ្លើងពីប៉ោយប៉ែតទៅស្វាយស៊ីសុផុននៅដើមខែមេសា កន្លងមកថ្មីៗនេះ ។ ក្រសួងសាធារណការ និង ដឹកជញ្ចូន គួរសិក្សាអំពីសុវត្ថិភាពផ្លូវដែកឡើងវិញ ។"៕








Post a Comment