បាត់២ថ្ងៃ ដល់ពេលតាមរកឃើញពស់ថ្លាន់កំពុងលេបទាំងមូល (វីដេអូ)
មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានពស់ថ្លាន់យក្សលេបខ្លួនទាំងមូលបណ្ដាលឲ្យស្លាប់នៅក្នុងសួនច្បារក្រោយផ្ទះរបស់ខ្លួនក្រោយពីបាត់ជាច្រើនថ្ងៃ។
បុរសដែលត្រូវពស់ថ្លាន់លេបសម្លាប់ទាំងមូលមានឈ្មោះ Akbar Salubiro អាយុ២៥ឆ្នាំបានបាត់ខ្លួនតាំងពីយប់ថ្ងៃអាទិត្យមកម្ល៉េះ ក្រោយពីទៅប្រមូលផលដូងប្រេងនៅក្នុងភូមិដាច់ស្រយាលមួយនៅលើកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី។
លុះមានការបារម្ភខ្លាំងទើបសាច់ញាតិមិត្តភ័ក្ដិបងប្អូនរបស់បុរសម្នាក់នោះបានតាមរកហើយក៏ប្រទះឃើញពស់ថ្លាន់ទំហំយក្សប្រវែងជាង៧ម៉ែត្រដេកសន្ធឹងនៅសួនច្បារខាងក្រោយផ្ទះ ដោយមានការសង្ស័យទើបអ្នកស្រុកភូមិបាននាំគ្នាយកកាំបិតវះពោះពស់ថ្លាន់នោះមើលទើបប្រទះឃើញ Akbar Salubiro ដេកស្លាប់នៅក្នុងនោះពិតប្រាកដមែនបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
យ៉ាងណាមិញ ទោះបីវះចេញពីពោះពស់ថ្លាន់នោះក៏ដោយ ប៉ុន្តែបុរសនោះបានបាត់បង់ជីវិតបាត់ទៅហើយ។មិត្តអ្នកអានអាចទស្សនាវីដេអូពីសកម្មភាពវះពស់ថ្លាន់យក្សលេបមនុស្សនេះដូចខាងក្រោម៖
Post a Comment