ស្ដាប់ចំលើយសារភាពរបស់! ឃាតកដៃឆៅដែលរំលោភសម្លាប់កុមារីអាយុ៥ឆ្នាំក្នុងចេតីយ៍!យកសពបោះចោលក្នុងទឹកស្រះ ដែលប្រឈមនិងជាប់គុកអស់មួយជីវិត!
(ព្រៃវែង)៖មន្ត្រីតុលាការថ្លែងថា នៅរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០១៨នេះលោក អ៊ន ប៊ុនលី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាសម្រេច ឃុំខ្លួនជនត្រូវចោទឈ្មោះ ពេជ ពិសី ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន តាមមាត្រា២០៥ ដែលបានប្រព្រឹត្តនៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។
គួរម្លឹកថាជនត្រូវចោទរូបនេះត្រូវបាននគរបាលខេត្តព្រៃវែងចាប់ខ្លួននៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ នៅចំណុចភូមិរបស់ខ្លួន។បន្ទាប់ពីរូបគេចាប់ រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត អាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត"សន្ធោ" រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកជិតកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។
ឃាតករ
ឃាតករ
សូមបញ្ជាក់មាត្រា ២០៥ ជាបទឃាតកម្មដោយមានទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ធវៈ ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ធវៈ !ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
ឃាតករ
ឃាតករ
ឃាតករ
ឃាតករ
មា្តយនិងកុមារីរងគ្រោះ
មា្តយនិងកុមារីរងគ្រោះ
កុមារីរងគ្រោះ
ប្រភព៖ដើមរំាង









Post a Comment