Header Ads

មិនដឹងថាក្មួយស្រី ឈឺចាប់ប៉ុណ្ណាទេ! មើលវីដេអូនេះហើយទប់ទឹកភ្នែកមិនបាន.....




ករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារតែក្មេងស្រីម្នាក់មានឈ្មោះ សត់ ឈុនម៉ី អាយុ១០ឆ្នាំ ជាសិស្សសាលាពន្លកខ្មែរ ត្រូវបានជនសង្ស័យចាប់ខ្លួន ហើយសម្លាប់ចោលញាត់ចូលការ៉ុងគួរអោយអាសូរ។ ក្រោយកើតមានករណីនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនឃាតកបានភ្លាមៗតែម្តង។


បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួររួច នារសៀលថ្ងៃទី០១ ខែមេសា នេះ កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បាននាំខ្លួនឃាតកមកកន្លែងកើតហេតុ ដើម្បីធ្វើត្រាប់ឡើងវិញពីសកម្មភាពសម្លាប់ក្មេងស្រីរងគ្រោះ។ បន្ទាប់ពីធ្វើត្រាប់រួច គ្រាន់តែសមត្ថកិច្ចនាំខ្លួនជនសង្ស័យចេញមកក្រៅភ្លាម ប្រជាពលរដ្ឋជាច្រើន ដែលកំពុងតែផ្ទុះកំហឹងបាននាំគ្នាស្ទុះមកព្រួតវាយជនសង្ស័យ តែត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការអន្តរាគមន៍ទាន់។ ចង់ដឹងថា តើឃាតកសម្លាប់ក្មេងស្រីរងគ្រោះដោយរបៀបណា? 











ទស្សនាវីដេអូខាងក្រោម៖

No comments