Header Ads

គួរអោយសង្វេគណាស់ ! សិស្សពូកែជាប់លេខ១រាល់ខែ ស្តាយមិនទាន់សម្រេចបំណងឪពុក




ភ្នំពេញ៖ សិស្សស្រីវ័យ១៦ឆ្នាំ នៃអនុវិទ្យាល័យ នាគវ័ន្តម្នាក់ ត្រូវឪពុកស្លាប់ចោលកាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ទុកឲ្យនាងរស់នៅកាន់តែលំបាកឡើយ ខណៈលុយរៀបចំធ្វើបុណ្យឪពុកនាងក៏គ្មានដែរ ប៉ុន្តែនាងជាសិស្សពូកែផងនោះ លោកគ្រូអ្នកគ្រូ និងនាយកសាលា បានមកជួយរៀបចំបុណ្យសពឲ្យឪពុកនាង។ស្ថិតក្នុងទិដ្ឋភាពគួរឲ្យខ្លោចចិត្តនោះ យុវសិស្សឈ្មោះ ហ៊ុន ដាលីស រៀនថ្នាក់ទី៨ បានរៀប​រាប់ទាំងអួលដើមករថា «ខ្ញុំរៀនជាប់លេខ១រាល់ខែនៅអនុវិទ្យាល័យ នាគវ័ន្ត ហើយមួយថ្ងៃយកសុំលុយប៉ាតែ ១០០០រៀលប៉ុណ្ណោះសម្រាប់បង់រៀនគួរ ហើយពេលខ្លះទៀតគ្មានលុយក៏សុំគ្រូរៀន បង់តែ ៥០០រៀនក៏មាន។ ប៉ាខ្ញុំចង់ឲ្យខ្ញុំក្លាយជាគ្រូបង្រៀនដើម្បីលើកស្ទួយគ្រួសារ គាត់មិនចង់ឲ្យខ្ញុំលំបាកដូចគាត់ឡើយ»។

នាងបន្តថា «កាលពីខ្ញុំនៅតូចប៉ារបស់ខ្ញុំជាមន្ត្រីប៉ូលីសនៅក្រសួងមហាផ្ទៃ តែដោយសារ​ប្រាក់ខែតិចពេកមិនអាចផ្គត់ផ្គង់គ្រួសារគ្រប់គ្រាន់ក៏សម្រេចចិត្តរត់ម៉ូតូឌុប គាត់រត់ម៉ូតូមិនដែលបានសម្រាកឡើយ ជូនកាលទាល់ភ្លឺបានគាត់ត្រលប់មក​ផ្ទះវិញ ពេលនោះខ្ញុំនៅផ្ទះជួល ពេលប៉ាខ្ញុំមកយប់ពេកគេបិទទ្វាមិនឲ្យចូលក៏​មាន លំបាកណាស់ប៉ាខ្ញុំ ហើយពេលនេះគាត់ស្លាប់គ្មានលុយធ្វើបុណ្យឲ្យ​គាត់​ទៀត»។





No comments