Header Ads

មួយទៀតហើយ!  ស្រីស្អាតសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់




ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី បានទទួលព៌តមានពី ម្ចាស់ផ្ទះសំណាក់សុផល ថាវី ស្ថិតនៅភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានករណីមនុស្សស្រីចងក នៅក្នុងបន្ទប់៤៩ ជាន់ទី៤ ក្នុងផ្ទះសំណាក់សុផល ថាវី ។ ក្រោយពីទទួលបានព៌តមានហើយកម្លាំងអហក្រុងបានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ឃើញមាន ទ្វារបន្ទប់បិទជិតចាក់សោរពីខាងក្នុង នៅក្នុងបន្ទប់មានសាកសពជនរងគ្រោះឈ្មោះ ជិន ពិសី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ។
តាមការពិនិត្យសាកសព ឃើញថា៖ ក្បាលពុំមានស្លាកស្នាមអ្វីទេ បំពង់កមាន ស្នាមរឹតនិងកន្សែងពោះគោ បំពង់កផ្នែកខាងលើបែក ដងខ្លួនពុំមានស្លាកស្នាមអ្វីទេ អវយវៈចុងដៃ ចុងជើងមានស្នាមស្រុងឈាមចុងកំភួនដៃខាងឆ្វេងមានស្នាមឆូតប្រវែង ០៤សង់ទីម៉ែត្រ បិតបង់ ។ តាមការសន្និដ្ឋានសាកសពជនរងគ្រោះស្លាប់ដោយសារចងក ធ្វើអត្តឃាត៕






ប្រភព៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

No comments