Header Ads

ស្លាប់ជិត ១០ឆ្នាំទៅហើយ នៅតែដើរចេញចូលផ្ទះ អ្នកជិតខាងប្រាប់មិនជឿ ទាល់តែឃើញនឹងភ្នែកទើបទប់អារម្មណ៍មិនបាន



នេះជារឿងហេតុមួយដែលបានកើតឡើងក្នុងប្រទេសថៃ ក្រោយពេលបុរសជនជាតិថៃបានបង្ហាញរូបថតមួយសន្លឹកទៅកាន់អ្នកកាសែតថា ជារូបដែលថតជាប់នារីម្នាក់ ដែលគាត់គិតថាជាអ្អូនស្រីរបស់គាត់ដែលបានស្លាប់កាលពី ១០ឆ្នំាមុន។









បុរសខាងលើនេះមានឈ្មោះថា ចាន់គីប ឆៃរាជ គាត់បានរៀបរាប់ថាកាលពីថ្ងៃទី ១៥ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី លោកបានយកម៉ាសីុនថតបរិវែណជំវីញផ្ទះដើម្បីទុកជាអនុស្សាវរីយ៍ថ្ងៃចូលឆ្នាំប៉ុណ្ណោះ តែក៏មិនបានចាប់អារម្មណ៍ដែរ ។


ស្រាប់តែថ្ងៃទី ១៨ គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីយករូបថតទាំងអស់មកមើល ដោយបានឃើញរូបរាងស្រីម្នាក់ស្លៀករ៉ូបស ដែលគាត់អះអាងថាមិនមែនមនុស្សប៉ុន្តែជាសាច់ញាតិដែលបានស្លាប់ ហើយមកលេងផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំ ។ បើតាមការពិនិត្យរបស់គាត់ ព្រមទាំងចំណាំរ៉ូបយ៉ាងច្បាស់ផងនោះ រូបនារីនោះគឺជាប្អូនស្រីរបស់គាត់ ដែលបានស្លាប់កាលពី ១០ឆ្នាំមុន ហើយប្រហែលនាងមកលេងផ្ទះហើយមើលទៅ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ។





លោកបានឱ្យដឹងដែរថា កន្លងមកមានញាតិជិតខាងប្រាប់គាត់ថា ធ្លាប់ឃើញមនុស្សស្រីដើរចេញចូលផ្ទះគាត់ មានពេលខ្លះ នាងដើរជុំវិញផ្ទះថែមទៀតផង តែគាត់ពុំជឿឡើយដោយគិតថា ជាសម្ដីលេងសើច ប៉ុន្តែបន្ទាប់ពីបានឃើញផ្ទាល់ភ្នែកដូចនេះ ធ្វើឱ្យគាត់រន្ធត់ចិត្តយ៉ាងខ្លាំង ព្រមទាំងបង្ហាញសាច់ញាតិឱ្យជួយមើល រួចហើយក៏បាននិមន្តព្រះសង្ឃ រៀបចំចង្ហាន់ ឧទ្ទិសដល់វិញ្ញាណប្អូនស្រីដែលបានស្លាប់នោះភ្លាមៗតែម្ដង ៕




No comments