Header Ads

កុំចេះតែហ៊ាន!!! មិនបានរំលោភសោះ គ្រាន់តែស្ទាបអង្អែល ១យប់ទល់ភ្លឺ ក៏ជាប់គុកដែរ…






កាលពីថ្ងៃទី២២ មេសា ២០១៨ វេលាម៉ោង៨យប់ ស្ថិតនៅក្នុងផ្ទះជួលលេខ៥៩ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពី នារីម្នាក់បានដាក់ពាក្យបណ្តឹងប្តឹងថា បានបៀតបៀនផ្លូវភេទ ពេលដែលនៅក្នុងបន្ទប់តែ២នាក់។



ជនសង្ស័យដែលចាប់ខ្លួននោះ មានឆ្មោះ ម៉ម កល្យាណ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលលេខ៥៩ ជាន់ទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ចំណែកនារីរងគ្រោះ ឈ្មោះ ស ម ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។




បើតាមការរៀបរាប់ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅនារីរងគ្រោះ ទៅហូបបាយជុំគ្នា ជាមួយមិត្តភ័ក្ភ្រ ដែលមានគ្នាបួននាក់ មានស្រីពីរនាក់ ប្រុសពីរនាក់ ហើយជនរងគ្រោះក៏ធ្លាប់ទៅហូបបាយ នៅផ្ទះជួលរបស់ជនសង្ស័យ ជាញឹកញាប់ផងដែរ ហើយនៅថ្ងៃកើតហេតុ ក៏បាននាំគ្នាហូបបាយ ផឹកស្រាបៀរកម្ពុជា រួចហើយពីរនាក់សង្សារ បានចេញទៅបាត់ សល់តែនារីរងគ្រោះ និងជនសង្ស័យនៅក្នុងបន្ទប់តែ២នាក់។



ពេលនោះនារីរងគ្រោះ បានប្រាប់ឲ្យជនសង្ស័យ ជូនទៅផ្ទះវិញ តែជនសង្ស័យមិនបានធ្វើតាមឡើយ បែរជាបិទទ្វារបន្ទប់ បិទភ្លើងចាក់សោរ រួចហើយធ្វើសកម្មភាព បំពានខាងផ្លូវភេទរបស់នារីរងគ្រោះ តែជនរងគ្រោះបានរើបំរះ រហូតដល់ភ្លឺ រួមសេចក្តីមក ខាងប្រុសបានត្រឹមស្ទាបអង្អែលប៉ុណ្ណោះ។ លុះដល់ព្រឹកឡើង វេលាម៉ោង១៣:៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ហើយសមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕


No comments