សាហាវមែន!ចាប់រំលោភកុមារីអាយុ៥ឆ្នាំក្នុងចេតីយ៍ រួចសម្លាប់យកសពបោះចោលក្នុងស្រះទឹកនៅស្រុកព្រះស្ដេច
(ព្រៃវែង)៖កុមារីម្នាក់ត្រូវបានជនដៃដល់ចាប់រំលោភនៅក្នុងចេតីយ៍ ទាំងថ្ងៃរួចសំលាប់យកសពបោះចោល ក្នុងស្រះបង្កការភ្ញាក់ផ្អើល។
ហេតុការនេះបានកើតឡើង នៅចំណុចមាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។
លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថានៅពេលដែលមានប្រជាពលរដ្ឋ ប្តឹងរាយការណ៍ ថាមានសាកសពក្មេងដេកស្លាប់ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យ ធ្វើកោសលវិច័យលើខ្លួនសាកសពឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច។
ឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិ
សទ្ធាឃុំរំចេក ស្រុកព្រះស្ដេច។ក្រោយពិនិត្យសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះត្រូវបានជនដៃដល់ចាប់រំលោភទាំងថ្ងៃនៅក្នុងចេតីយ៍ រួចសំលាប់យកសពបោះចោលក្នុងស្រះទឹក នាចំណុចខាងលើ។
ច្ចុប្បន្នសមត្ថកិច្ចយើង កំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការតាមនីតិវិធី៕ដើមរាំង

Post a Comment