គួរអោយសង្វេគណាស់! សាស្រ្តាចារ្យល្បីឈ្មោះចេះ ៥ ភាសានិងជាអ្នកបើកយន្តហោះដំបូងគេ ធ្លាក់ខ្លួនមកនៅវត្ត
នេះបើយោងតាមហ្វេកប៊ុកNeang Sreng Hongបានសរសេររៀបរាប់ក្នុងហ្វេកប៊ុកថា៖
គាត់ឈ្មោះ មីុ វឌ្ឍនា ហៅ អែម គាត់និយាយបាន ៥ ភាសាបារាំង រុស្សីុ អង់គ្លេស ថៃ វៀតណាម និងបាលីប្រែ ហើយ ជាគ្រូបង្រៀន នៅ Banana ( Norton University ) សាកលវិទ្យាល័យ ន័រតុន មុនគេ និង ជាអ្នកបើក យន្តហោះម្នាក់នៅភ្នំពេញមុនគេ ប៉ុន្តែ គាត់បានបាត់បង់ស្មារតី ។ ខ្ញុំបានឃើញគាត់ នៅវត្តបារាយណ៏ ដូច្នេះ បើអតីត និស្សិត នៃសាកលវិទ្យាល័យ ន័រតុន បានឃើញហើយ សូមជួយឧបត្ថម្ភគាត់ផង ។ សូមជួយ ស៊ែរ ផង អ្នកទាំងអស់គ្នា សូមអរគុណ !!!
សព្វថ្ងៃ លោកតាស្នាក់នៅវត្តបារាណ៍ ភូមិស្វាយជ្រុំ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ៕





Post a Comment