Header Ads

ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រាល់​ថ្ងៃ អាច​​សម្លាប់​អ្នក​​ដោយ​មិន​ដឹង​ខ្លួន









វីធី ដាំ បាយ ដោយ លាង អង្ករ រួច ដាំ វា ឲ្យ ពុះ រហូត អាច បរិភោគ បាន ដែល លោក អ្នក កំពុង ប្រើប្រាស់ រាល់ ថ្ងៃ គឺ ជា វិធី ដ៏ អាក្រក់ បំផុត។ ជាក់ស្ដែង ដំណើរ ការ បែប នេះ អាច បន្សល់ ទុក នូវ សារធាតុ អាសេនិច កម្រិត ខ្ពស់ បំផុត នៅ ក្នុង បាយ ដែល ចម្អិន រួច។ នេះ បើ តាម ការ ពិសោធន៍ ថ្មី មួយ ដែល បាន បង្ហាញ ឲ្យ ដឹង។







ជា មួយ គ្នា នេះ ដែរ វា ស បញ្ជាក់ ថា ការ ចម្អិន បាយ ដោយ ប្រើ វិធីសាស្ត្រ ទូទៅ បំផុត នេះ អាច នាំ ឲ្យ កើត មាន បញ្ហា សុខភាព ខុសៗ គ្នា ក្នុង នោះ រួម មាន ទាំង ជំងឺ បេះដូង ជំងឺ ទឹកនោម ផ្អែម ជំងឺ មហារីក និង ជំងឺ ដទៃ ជា ច្រើន ផ្សេង ទៀត។លើស ពី នេះ ទៅ ទៀត ដោយសារ តែ សារធាតុ អាសេនិច មាន នៅ ក្នុង ដី ហើយ ដើម ស្រូវ ត្រូវ បាន គេ ដាំដុះ នៅ ក្រោម លក្ខខណ្ឌ លិចទឹក ធ្វើ ឲ្យ វា កាន់ តែ ងាយ ស្រួល ក្នុង ការ ឆ្លង សារធាតុ អាសេនិច។ សារធាតុ គីមី មួយ នេះ ជា ទូទៅ ត្រូវ គេ ជឿជាក់ ថា បាន បញ្ចេញ នៅ ពេល ដែល បាយ ដាំ ពុះ។







បើ យោង តាម ការ ស្រាវជ្រាវ ថ្មី ពី បទពិសោធន៍ ដែល បាន ធ្វើ ឡើង នៅ ក្នុង កម្មវិធី «Trust Me, I’m a Doctor» របស់ សារព័ត៌មាន BBC បាន បង្ហាញ ឲ្យ ឃើញ ថា ការ ចម្អិន បាយ តាម បែប ធម្មតា ដូច ដែល បាន លើក ឡើង ខាង លើ នឹង បន្សល់ ទុក នូវ សារធាតុ អាសេនិច នៅ ក្នុង បាយ ដែល ចម្អិន ឆ្អិន។លោក សាស្ត្រាចារ្យ Andy Meharg ផ្នែក វិទ្យាសាស្ត្រ ជីវវិទ្យា នៅ ឯ សកលវិទ្យាល័យ Queens University Belfast នៅ ក្នុង រាជធានី Belfast ប្រទេស អៀរឡង់ ខាងជើង បាន ធ្វើ តេស្ត ចម្អិន បាយ តាម វិធីសាស្ត្រ ចំនួន ៣ ដើម្បី ស្វែងរក ផល ប៉ះពាល់ នៃ កម្រិត សារធាតុ អាសេនិច។







លោក សាស្ត្រាចារ្យ Meharg បាន សាកល្បង វិធីសាស្ត្រ ចម្អិន បាយ ទូទៅ និង បាន រក ឃើញ ថា វិធីសាស្រ្ត មួយ នេះ បន្សល់ ទុក នូវ សារធាតុ អាសេនិច ច្រើន បំផុត។ បន្ទាប់មក លោក សាស្ត្រាចារ្យ បាន សាកល្បង វិធីសាស្ត្រ មួយ ទៀត ដោយ ប្រើប្រាស់ ទឹក ឲ្យ លើស កម្រិត អង្ករ ចំនួន ៥ ដង ដោយ វា អាច កាត់ បន្ថយ កម្រិត សារធាតុ អាសេនិច រហូត ដល់ ទៅ ជិត ៥០ ភាគរយ។ នៅ ក្នុង វិធីសាស្ត្រ ចុងក្រោយ លោក សាស្ត្រាចារ្យ បាន សាកល្បង ត្រាំ អង្ករ មួយ យប់ ដោយ វា អាច កាត់បន្ថយ សារធាតុ អាសេនិច រហូត ដល់ ទៅ ៨០ភាគរយ ឯណោះ៕ខាង ក្រោម នេះ គឺ ជា វិធីសាស្ត្រ ចម្អិន បាយ ដ៏ ត្រឹមត្រូវ ដែល អ្នក គួរ អនុវត្ត៖







-ត្រាំ អង្ករ មួយ យប់




-លាង សម្អាត អង្ករ ឲ្យ បាន ស្អាត (អស់ សារធាតុ ពណ៌ ស) រហូត ដល់ ទឹក ថ្លា




-បង្ហូរ ទឹក ចេញ




-ដាក់ ទឹក ឲ្យ លើស កម្រិត អង្ករ ចំនួន ៥ ដង




-ចម្អិន វា ឲ្យ ពុះ រួច ចាក់ ទឹក ដែល លើស ចេញ










-បន្ថយ ភ្លើង ដើម្បី ផ្ងំ វា រយៈពេល ១៥នាទី ជាការស្រេច














































No comments